អង្ករសរីរាង្គកម្ពុជាកំពុងមានទីផ្សារល្អ ​ខណៈតម្រូវ​ការ​នាំ​ចេញ​ខ្ពស់​

(ភ្នំពេញ)៖ អង្ករសរីរាង្គកម្ពុជាកំពុងមានទីផ្សារល្អ ហើយកសិករកម្ពុជាបានបង្កើនការដាំស្រូវសរីរាង្គ ជារៀង​រាល់ឆ្នាំ។

លោកស្រី ឃី មុនី អគ្គនាយិកាក្រុមហ៊ុន Amru Rice ក្នុងកិច្ចសម្ភាសន៍ជាមួយ bluemediacambodia បានឲ្យដឹងថា អង្ករសរីរាង្គកម្ពុជា ដែលនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ក្រៅពីបម្រើដល់ការដាំបាយសម្រាប់ទទួលទាន គឺត្រូវបានគេយកទៅបម្រើដល់វិស័យឧស្សាហកម្មចំណីអាហារផងដែរ។

លោកស្រី ឃី មុនី អគ្គនាយិកាក្រុមហ៊ុន Amru Rice (រូបភាពដោយ៖ bluemediacambodia)

លោកស្រីបានបន្តថា បច្ចុប្បន្នអង្ករសរីរាង្គកម្ពុជាត្រូវបាននាំចេញទីកាន់ទីផ្សារសហភាពអឺរុប សហរដ្ឋអាមេរិច ចិន អូស្រ្តាលី ញ៉ូវហ្សេលែន។ លោកស្រីមានបំណងនឹងពង្រីកទីផ្សាររបន្ថែមទៀតផងដែរ។ ប្រភ​ពដដែលបានឲ្យដឹងទៀតថា ក្រុមហ៊ុនAmru Rice បានសហការជាមួយកសិករនៅតាមបណ្តាខេត្តមួយចំនួនធ្វើការដាំដុះស្រូវសរីរាង្គ ក្រោមកិច្ចសន្យាកសិកម្ម ដែលតាមរយៈនេះ កសិករទទួលបានទីផ្សារស្រូវ ដែលមានតំលៃល្អ និងទទួលបានចំណេះដឹងពីការដាំដុះតាមស្តង់ដារអន្តរជាតិ ដែលគេត្រូវការ។

សូមបញ្ជាក់ថា ស្រូវសរីរាង្គ គឺជាស្រូវ ដែលធ្វើការដាំដុះដោយមានការត្រួតពិនិត្យនូវសារធាតុពុល និងមានការអនុវត្តន៍តាមស្តង់ដារមួយចំនួន តាមតម្រូវការប្រទេស ដែលនាំចូល ធ្វើឱ្យស្រូវមានតម្លៃបន្ថែម និងមានការទទួលស្គាល់៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com