ជនចំណាកស្រុកជាង៣០០នាក់​ត្រូវបានអាជ្ញាធរតួកគីទប់ស្កាត់បន្ទាប់ពីព្យាយាមឆ្លងចូលក្រិក

​(បរទេស)៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា អាជ្ញាធរតួកគីបានទប់ស្កាត់ជនចំណាកស្រុកសរុប៣៣០នាក់ដែលព្យាយាមធ្វើដំណើរទៅកាន់កោះ​ Lesbos ក្នុងប្រទេសក្រិក។

ឆ្មាំសមុទ្រតួកគីនៅតំបន់មួយក្នុងខេត្ត​ Canakkale បាននិយាយថាពួកគេបានបំពេញប្រតិបត្តិការចំនួន៧លើកដើម្បីសង្គ្រោះជនចំណាកស្រុកដែលព្យាយាមធ្វើដំណើរទៅប្រទេសក្រិកចាប់តាំងពីល្ងាចថ្ងៃសៅរ៍មក។

ឆ្នាំសមុទ្រតួកគីបាននិយាយថា​ជនចំណាកស្រុកទាំងនោះគឺជាជនជាតិអាហ្វហ្កានីស្ថាន, ស៊ីរី, អ៊ីរ៉ង់ និងអ៊ីរ៉ាក់ ដោយ​បន្ថែមថាចំនួនជនចំណាកស្រុកដែលព្យាយាមធ្វើដំណើរទៅកាន់កោះ​
Lesbos បានកើនឡើងកាលពីពេលថ្មីៗនេះ ហើយមនុស្សចំនួន៦៩៩នាក់ត្រូវបានចាប់ខ្លួនចាប់តាំងពីថ្ងៃទី១០ ខែសីហាមក​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com