ឯកឧត្តម​ Luu​ Dinh​ Phuc៖​ ឱកាស​នៃ​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ការ​សរសេរ​ព័ត៌មាន​ នៃ​អ្នក​សារព័ត៌មាន​កម្ពុជា​-​វៀតណាម​

(​ហូ​ជី​មិ​ញ​)៖​ វគ្គ​បណ្ដុះបណ្ដាល​វិធីសាស្ត្រ​ សរសេរ​ព័ត៌មាន​បែប​ស៊ើបអង្កេត​ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោលបំណង​ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ ពិសេស​ការ​ផ្លាស់​ប្តូរ​នូវ​បទ​ពិសោធន៍​នៃ​ការ​សរសេរ​ព័ត៌មាន​របស់​អ្នក​សារព័ត៌មាន​កម្ពុជា​ និង​វៀតណាម​។​ នេះ​ជា​ការ​បញ្ជាក់​របស់​ឯកឧត្តម​ Luu​ Dinh​ Phuc​ (​លីវ​ ឌិ​ញ​ហ្វ៊ូ​ក​)​ អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​សារព័ត៌មាន​ នៃ​ក្រសួង​ព័ត៌មាន​ និង​ទូរ​គម​នា​គម​វៀតណាម​។​

​នា​ថ្ងៃ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០១៩​នេះ​ ឯកឧត្តម​ លីវ​ ឌិ​ញ​ហ្វ៊ូ​ក​(Luu​ Dinh​ Phuc)​ អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​សារព័ត៌មាន​ នៃ​ក្រសួង​ព័ត៌មាន​ និង​ទូរ​គម​នា​គម​វៀតណាម​ បាន​លើក​ឡើង​ទៀត​ថា​៖​ ការ​ចូលរួម​នេះ​ ក៏​ដើម្បី​ផ្លាស់​ប្តូរ​យោបល់​បទ​ពិសោធន៍​នៃ​ការ​សរសេរ​ព័ត៌មាន​ និង​ចុះ​យក​ព័ត៌មាន​ របស់​ក្រសួង​ព័ត៌មាន​និង​ផ្សព្វផ្សាយ​វៀតណាម​ ឲ្យ​កាន់តែ​ល្អ​បន្ថែម​ទៀត​។​

​ឯកឧត្តម​បន្ត​ថា​ វគ្គ​បណ្ដុះបណ្ដាល​នេះ​ គឺ​ក្រសួង​ព័ត៌មាន​កម្ពុជា​ និង​ក្រសួង​ព័​ត៌​មា​ ន​និង​ផ្សព្វផ្សាយ​វៀតណាម​ បាន​ចុះ​អនុស្សរណៈ​ (MoU)​ តាំងពី​ឆ្នាំ​២០១៦​ ដល់​ឆ្នាំ​២០២០​ ដើម្បី​ពង្រឹង​ជំនាញ​អ្នក​សារព័ត៌មាន​កម្ពុជា​ឲ្យ​កាន់តែ​ខ្លាំង​ដូច​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត​។​

​ឯកឧត្តម​ ជ្រី​ម​ ឆេ​ង​លី​ម​ ទីប្រឹក្សា​ និង​ជា​អគ្គនាយករង​ នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ និង​ហិរញ្ញវត្ថុ​ ក្រសួង​ព័ត៌មាន​កម្ពុជា​ បាន​ថ្លែង​ឲ្យ​ដឹង​ដែរ​ថា​ វគ្គ​បណ្ដុះបណ្ដាល​នេះ​ នឹង​អាច​ផ្ដល់​ជា​អត្ថប្រយោជន៍​ថ្មី​បន្ថែម​មួយទៀត​ សម្រាប់​បង្កើន​នូវ​ចំណេះដឹង​វិជ្ជាជីវៈ​សារព័ត៌មាន​ ក្នុង​សម័យ​ទំនើប​ជី​ឌី​ថ​ល​ ពិសេស​របៀប​នៃ​ការ​សរសេរ​នូវ​អត្ថបទ​ព័ត៌មាន​បែប​ស៊ើបអង្កេត​ ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ ។​

​ក្រោយ​វគ្គ​បណ្ដុះបណ្ដាល​នេះ​ អ្នក​សារព័ត៌មាន​កម្ពុជា​ នឹង​កាន់តែ​មាន​សមត្ថភាព​ក្នុង​ការ​សរសេរ​បែប​ស៊ើបអង្កេត​ និង​រាយការណ៍​ព័ត៌មាន​ ពី​ព្រឹត្តិការណ៍​ផ្សេងៗ​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ជាង​មុន​ ដែល​នឹង​អាច​ឈាន​ទៅ​បំរើ​បាន​នូវ​ប្រយោជន៍​ជា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ​ផង​។​

«​នៅ​ពេល​សិក្ខាកាម​ដែល​បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​បន្ថែម​ទៀត​ពាក់ព័ន្ធ​ក្នុង​ការ​សរសេរ​បែប​ស៊ើបអង្កេត​នៅ​ពេល​ព្រឹត្តិការណ៍​ភ្លាមៗ​ យើង​មិន​អាច​ដឹង​ឬ​យើង​បាន​ប្រភព​គ្រប់​ជ្រុងជ្រោយ​យើង​បាន​ឆ្លងកាត់​វគ្គ​បំណន​នេះ​កុំ​ឲ្យ​យើង​មានការ​ច្រឡំ​ទៀត​បញ្ហា​៖

«-​ទី​១​ យើង​មាន​ប្រភព​ព័ត៌មាន​ដើម្បី​សរសេរ​ព័ត៌មាន​ឲ្យ​បាន​ត្រឹមត្រូវ​មិន​ឲ្យ​ប្រឈម​មុខ​ផ្លូវច្បាប់​ថា​យើង​ពាក់ព័ន្ធ​ជាមួយនឹង​បទ​បរិហារកេរ្តិ៍​ចេះ​តែ​សរសេរ​មិន​ច្បាស់​ទៅ​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​អ្នក​ដទៃ​បញ្ហា​ ។​

«-​ទី​២​ ទៀត​ភាន់ច្រឡំ​ការងារ​សម្ថ​ត​កិច្ច​របស់​ប៉ូ​សីស​ជួនកាល​វិធី​សរសេរ​ព័ត៌មាន​បែប​ស៊ើបអង្កេត​ព្រំដែន​កំណត់​អ្នក​សរសេរ​ព័ត៌មាន​ដើម្បី​យកចំណេះ​ធ្វើ​ជា​គ្រូ​បង្គោល​ចែករំលែក​នៅ​ក្នុង​ស្ថាប័ន​របស​ខ្លួន​»​។​

​ក្រោម​អធិបតីភាព​ ឯកឧត្តម​ Luu​ Dinh​ Phuc​ (​លីវ​ ឌិ​ញ​ហ្វ៊ូ​ក​)​ អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​សារព័ត៌មាន​ នៃ​ក្រសួង​ព័ត៌មាន​ និង​ទូរ​គម​នា​គម​វៀតណាម​ និង​ឯកឧត្តម​ ជ្រី​ម​ ឆេ​ង​លី​ម​ ទីប្រឹក្សា​ និង​ជា​អគ្គនាយករង​ នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ និង​ហិរញ្ញវត្ថុ​ ក្រសួង​ព័ត៌មាន​កម្ពុជា​ ព្រមទាំង​លោក​ Tu​ Luong​ (​តឺ​ លឿង​)​ អនុប្រធាន​មន្ទីរ​ព័ត៌មាន​ទីក្រុង​ហូ​ជី​ម៉ិ​ញ​ និង​លោកគ្រូ​ អ្នកគ្រូ​បង្គោល​២​រូប​ និង​សិក្ខាកាម​កម្ពុជា​ជា​ច្រើន​រូប​ នៅ​សណ្ឋាគារ​ Rang​ Dong​ ទីក្រុង​ហូ​ជី​មិ​ញ​ ប្រទេស​វៀតណាម​៕​ (SN-PK)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com