Sydney៖ អាមេរិកប្រើយុទ្ធសាស្ត្ររុញអូស្ត្រាលីឲ្យប្រឈមមុខខាងយោធាជាមួយចិន

មជ្ឈមណ្ឌលសិក្សាពីអាមេរិកនៅសកលវិទ្យាល័យនៃទីក្រុង ស៊ីដនី ប្រទេសអូស្ត្រាលី (United States Studies at the University of Sydney) បានចេញផ្សាយរបាយការណ៍មួយនៅថ្ងៃចន្ទ ទី១៩ ខែសីហានេះ បានបង្ហាញថា មេដឹកនាំរបស់សហរដ្ឋអាមេរិក កំពុងប្រើយុទ្ធសាស្ត្ររុញប្រទេសអូស្ត្រាលីអោយប្រឈមមុខជាមួយប្រទេសចិនដោយអាវុធ ។

របាយការណ៍ដដែលបានបន្តថា អាមេរិកបានមើលឃើញពីគ្រោះថ្នាក់ផ្នែកសន្តិសុខនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនៅពេលខាងមុខ ដោយសារឥទ្ធិពលយោធារបស់ប្រទេសចិន ដែលចេះតែកើនឡើងជាបន្តបន្ទាប់ ដោយអាមេរិកមិនអាចយកឈ្នះលើចិនបាននៅពេលខាងមុខ ដែលជាហេតុនាំអោយអាមេរិកយកប្រទេសជាសម្ព័ន្ធមិត្តទៅទប់ទល់ជាមួយចិន ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ រដ្ឋាភិបាលចិនបានចំណាយទឹកប្រាក់រហូតដល់ជាង១៧៨ពាន់លានដុល្លារក្នុងមួយឆ្នាំលើវិស័យការពារជាតិ ដែលជាកំណើន៧៥% ដែលអាចប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក ទាំងខាងទំនើបកម្មខាងសព្វាវុធ ទាំងខាងបរិមាណគ្រឿងយុទ្ធោបករណ៍ និងទាំងខាងសមត្ថភាពកងកម្លាំងយោធា ៕លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com