TOP​ NEWS:​ បេ​ក្ខ​នារី​ម្នាក់​មក​មណ្ឌល​ប្រលង​នៃ​វិទ្យាល័យ​១០​មក​រា​យឺត​ មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូល​ប្រឡង​!​

(​សៀមរាប​)៖​ នា​ព្រឹក​ថ្ងៃ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០១៩​ មាន​បេ​ក្ខ​នារី​ម្នាក់​នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ​១០​មក​រា​ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ប្រឡង​ទេ​ ព្រោះ​មក​យឺត​ម៉ោង​ប្រលង​ដែល​បាន​កំណត់​។​

​យោង​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​ នា​ព្រឹក​ថ្ងៃ​ទី​១៩​នេះ​ មាន​បេ​ក្ខ​នារី​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ម្នាក់​ នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ​១០​មក​រា​ ខេត្តសៀមរាប​ ត្រូវ​បាន​សន្តិសុខ​ហាមឃាត់​ និង​មិន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​កាន់​មណ្ឌល​ប្រលង​ឡើយ​ ក្រោម​មូលហេតុ​មក​យឺត​ម៉ោង​ប្រឡង​ដែល​បាន​កំណត់​។​

​តាម​សេចក្តីរាយការណ៍​ដដែល​បាន​បន្ត​ថា​ បេ​ក្ខ​នារី​ម្នាក់​នោះ​ ឈ្មោះ​ ជា​ ចាន់​ស្រី​នាង​ ឆ្នាំ​កំណើត​ ០៨​ កញ្ញា​ ១៩៩៩​ មក​ពី​វិទ្យាល័យ​អង្គរ​ បាន​មក​ដល់​មណ្ឌល​ប្រឡង​នៅ​ម៉ោង​ ០៨:០០​នាទី​ ហើយ​ក៏​មិន​ត្រូវ​បាន​អនុញ្ញាតិ​ ឲ្យ​ចូល​ប្រឡង​ឡើយ​(​ធ្លាក់​ស្វ័យប្រវត្តិ​)​។​

​យ៉ាងណា​ក៏​ដោយ​ បេ​ក្ខ​នារី​រូប​នោះ​ ត្រូវ​បាន​ក្រុមការងារ​យុវជន​ អមដំណើរ​យក​ត្រឡប់​ទៅ​ផ្ទះ​វិញ​។​

​ រហូត​មក​ដល់​ពេល​នេះ​សារព័ត៌មាន​ Swift​ News​ នៅ​មិន​ទាន​សុំ​បំភ្លឺ​ពី​ខាង​នាយក​សាលា​វិទ្យាល័យ​១០​មក​រា​ នៅឡើយ​ទេ​ និង​រង​ចាំ​ទទួល​នូវ​ការ​បកស្រាយ​ពី​លោកគ្រូ​នាយក​សាលា​វិទ្យាល័យ​១០​មក​រា​៕​ (SN-​ប៊ុន រិទ្ធី​)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com