ឯកឧត្តម សៅ សុខា៖ សហព័ន្ធបានដាក់គោលដៅបង្កើតក្រុមល្អបំផុត ត្រៀមស៊ីហ្គេម២០២៣

(កម្ពុជា)៖ ក្នុងពិធីសំណេះសំណាល និងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់កីឡាករយុវជនអាយុក្រោម១៨ឆ្នាំ ក្រោយឈ្នះថៃ និង
វៀតណាម ការប្រកួតយុវជនអាស៊ាន ២០១៩ ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់បាន លើកឡើងថា ជាមួយនឹងការពង្រឹកបន្ថែមនៃការអភិវឌ្ឍយុវជនជាមួយននឹងសាលាតម្រង់ទិសទាំង ២៥រាជធានីខេត្ត សហព័ន្ធបានដាក់គោលដៅបង្កើតក្រុមដែលល្អបំផុត ក្នុងរង្វង់សមត្ថភាពរបស់ សហព័ន្ធដើម្បីត្រៀមស៊ីហ្គេម ២០២៣ និងការអភិវឌ្ឍបាល់ទាត់ទៅថ្ងៃអនាគត។

ខណៈនោះឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានបន្ថែមថា លទ្ធផលឈ្នះក្រុមខ្លាំង២នៅអាស៊ាន គឺកើត ពីការអភិវឌ្ឍយុវជនដែលសហព័ន្ធបានចាប់ផ្តើមជាមួយសាលាបាល់ទាត់ជាតិបាទី ក៏ដូចការចូលរួមពីក្លិបនៅក្នុងលីហ្គកំពូលកម្ពុជា។

ឯកឧត្តមប្រធានសហព័ន្ធបានជម្រុញឱ្យកីឡាករទាំងអស់ព្យាយាមហ្វឹកហាត់បន្ថែមទៀត និងចេះកែ លម្អរពីចំនុចដែលខ្វះខាត។ ដោយបន្តថាសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងរាប់រងការចំណាយថ្លៃព្យាបាលកីឡាករដែលរបួស ពីការប្រកួតជើងឯកយុវជនអាស៊ានក្រោមអាយុ១៨ឆ្នាំនៅប្រទេស វៀត
ណាមរហូតដល់ជាសះស្បើ១០០%។

សូមជម្រាប់ជូនថាការប្រកួតយុវជនអាស៊ានកន្លងទៅនេះ កម្ពុជាមិនបានឡើងទេ ក្រោយចាញ់អូស្ត្រាលី ១ទល់នឹង៥ ម៉ាឡេស៊ី ០ទល់នឹង៣ និងសិង្ហបុរី ០ទល់នឹង១ ប៉ុន្តែឈ្នះថៃ ៤ទល់៣ និងឈ្នះវៀតណាម ២ទល់នឹង១៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com