មនុស្សជាង២០នាក់ត្រូវបានសម្លាប់និងរាប់សិបនាក់រងរបួសក្នុងការផ្ទុះធុងប្រេង​នៅប្រទេសអ៊ូហ្កង់ដា

(អ៊ូហ្កង់ដា)៖ ប៉ូលិសបាននិយាយថាមនុស្សជាង២០ នាក់ត្រូវបានសម្លាប់និងរាប់សិបនាក់រងរបួសបន្ទាប់ពីរថយន្តដឹកប្រេងបានផ្ទុះឆាបឆេះនៅភាគខាងលិចប្រទេសអ៊ូហ្កង់ដាកាលពីថ្ងៃអាទិត្យ។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងស្រុក Ruburizi បន្ទាប់ពីអ្នកបើកបរបាត់បង់ម្ចាស់ការហើយបានបុកជាមួយរថយន្តដឹកប្រេងមួយផ្សេងទៀត​​ខណៈដែលកំពុងធ្វើដំណើរពីប្រទេសកេនយ៉ាទៅកុងហ្គោ។

អាជ្ញាធរតំបន់បាននិយាយថា​គ្រោះថ្នាក់នេះបានបណ្ដាលឲ្យឆេះតូបលក់ទំនិញនិងផ្សារមួយកន្លែង​នៅក្បែរនោះផងដែរ​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com