AFF WOMEN 19: បាល់ទាត់នារីកម្ពុជា ធ្លាក់ពីការប្រកួតបាល់ទាត់ជើងឯកនារីអាស៊ាន

(ថៃ)៖ ក្រុមបាល់ទាត់ជម្រើសជាតិបាល់ទាត់នារី កម្ពជា បានធ្លាក់ពីការប្រកួតកីឡាបាល់ទាត់ក្របខណ្ឌ ជើងឯកបាល់ទាត់នារីអាស៊ីអាគ្នេយ៍ ក្រោយចាញ់សហភាពមីយ៉ាន់ម៉ា ១ទល់នឹង១០ ម្សិលមិញនៅពូលB។

មួយគ្រាប់របស់ក្រុមនារីកម្ពុជា កើតឡើងដោយបាល់ពិន័យ១១ម៉ែត្ររបស់កីឡាការិនី សំរឹទ្ធ និមល។ នេះជាបរាជ័យលើកទី២របស់កម្ពុជា ក្រោយការប្រកួតដំបូងចាញ់វៀតណាម ០ទល់នឹង១០។

ថ្ងៃជាមួយគ្នានេះដែរ ក្រុមវៀតណាមបានបំបាក់ឥណ្ឌូនេស៊ី ៧ទល់នឹង០ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយសហភាពមីយ៉ាន់ម៉ា។ ប្រកួតចុងក្រោយថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ កម្ពុជា ប្រកួតជាមួយឥណ្ឌូនេស៊ី និងវៀតណាម ជួបសភាពមីយ៉ាន់ម៉ា។

ការប្រកួតថ្ងៃនេះក្នុងពូល A ថៃប្រកួតជាមួយទីម័រខាងកើត និងម៉ាឡេស៊ី ប្រកួតជាមួយសិង្ហបុរី។ ការប្រកួតវគ្គផ្តាច់ព្រ័ត្របាល់ទាត់នារី ធ្វើឡើងនៅថ្ងៃទី២៧ ខែសីហាខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com