ភ្លៀងធ្លាក់ខ្លាំងបណ្ដាលឲ្យកើតមានការរអិលបាក់ដីនិងទឹកជំនន់នៅតំបន់ហិមាល័យនៃប្រទេសឥណ្ឌា

(ញូវដែលី)៖ ភ្លៀងធ្លាក់ខ្លាំងជោកជាំនៅ​តំបន់ហិមាល័យនៃប្រទេសឥណ្ឌា ក្នុងរដ្ឋ​ Uttarakhand និង Himachal Pradesh បានបង្កឲ្យមានការរអិលបាក់ដីនិងទឹកជំនន់ កាលពីថ្ងៃអាទិត្យ ទី១៨ ខែសីហា។

ផ្លូវថ្នល់មួយចំនួនត្រូវបានខូចខាតដោយសារគ្រោះធម្មជាតិនេះហើយបណ្តាលឲ្យរំខានដល់ចរាចរណ៍​ក្នុងស្រុកជាច្រើននិងធ្វើឲ្យមនុស្សរាប់រយនាក់ជាប់គាំង។

នៅក្រុង Uttarkashi មានភ្លៀងធ្លាក់ខ្លាំងនាំឲ្យមានការកើនឡើងយ៉ាងខ្លាំងនិងគ្រោះថ្នាក់នៃកម្រិតទឹក​ទន្លេ Bhagirathi។ ​

មនុស្ស២នាក់បានស្លាប់នៅក្នុងស្រុក Kullu ខណៈមនុស្ស៨នាក់ផ្សេងទៀតបានស្លាប់នៅក្នុងតំបន់នៃរដ្ឋ Himachal Pradesh​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com