រុស្ស៊ី៖ មនុស្ស២៩នាក់រងរបួសបន្ទាប់ពីរថយន្តក្រុងដឹកភ្ញៀវទេសចរចិនបុកបង្គោលភ្លើងនៅ​ក្រុងមូស្គូ​

(មូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានឲ្យដឹងថាយ៉ាងហោចណាស់មានមនុស្ស២៩នាក់រងរបួសបន្ទាប់ពីរថយន្តក្រុងដឹកភ្ញៀវទេសចរចិនបានរេចង្កូតបុកបង្គោលភ្លើងនៅ​ក្រុងមូស្គូ​ត្រង់ចំណុចប្រសព្វទី១ នៃផ្លូវ Vladimirskaya និងមហាវិថី Entuziastov។

សេវាកម្មសង្គ្រោះបន្ទាន់បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុដោយបានព្យាបាលបឋមនូវអ្នកទេសចរចំនួន២៩នាក់ក្នុងចំណោម៣២ នាក់នៅលើរថយន្ដក្រុង។

អ្នកនាំពាក្យមន្ទីរសុខាភិបាលក្រុងមូស្គូបាននិយាយថាមនុស្ស១៩នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងនោះមានកុមារ២នាក់។

យោងតាមរបាយការណ៍អាជ្ញាធរជឿជាក់ថាអ្នកបើកបររថយន្តក្រុងបាត់បង់ការគ្រប់គ្រងលើការបញ្ជាយានយន្តដោយសារស្ថានភាពផ្លូវសើមរអិល៕ (មាលីកា)


អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com