ដាម៉ាស៖ កងកម្លាំងរដ្ឋាភិបាលស៊ីរី វាយសម្រុកយកទីតាំងចុងក្រោយរបស់ពួកឧទ្ទាម

ប្រព័ន្ធផ្សព្វផ្សាយ Yahoo News ឲ្យដឹងថា កងកម្លាំងរដ្ឋាភិបាលរបស់ប្រទេសស៊ីរី បានបើកប្រតិបត្តិការសឹកយ៉ាងក្តៅគគុក កាលពីថ្ងៃសៅរ៍ និងអាទិត្យកន្លងមកនេះ ក្នុងការដណ្តើមយកទីតាំងចុងក្រោយរបស់ពួកឧទ្ទាមប្រឆាំងរដ្ឋាភិបាលនៅខេត្ត អ៊ីតលីប ។

កងកម្លាំងរដ្ឋាភិបាលបាននិយាយថា ក្រុមជីហាតរដ្ឋអ៊ីស្លាម និងក្រុមអ្នកប្រយុទ្ធរបស់ពួកឧទ្ទាមចំនួន៥៩នាក់ បានបាត់បង់ជីវិតក្នុងប្រតិបត្តិការសឹកនេះ ហើយកងកម្លាំងរដ្ឋាភិបាលបានដណ្តើមយកទីជម្រកលាក់ខ្លួនរបស់ក្រុមជីហាតរដ្ឋអ៊ីស្លាម និងក្រុមអ្នកប្រយុទ្ធពួកឧទ្ទាម មួយចំនួនហើយ ។

សូមបញ្ជាក់ជូនថាពួកឧទ្ទាមប្រឆាំងរដ្ឋាភិបាលស៊ីរី បានកាន់កាប់ទីតាំងចុងក្រោយនៅខេត្ត អ៊ីតលីប តែមួយគត់ ដែលទីតាំងក្រៅពីខេត្តនេះ កងកម្លាំងរដ្ឋាភិបាលបានវាយដណ្តើមយកអស់ហើយ ហើយបើរដ្ឋាភិបាលវាយដណ្តើមយកបានខេត្ត អ៊ីតលីបនេះទៀត ឧទ្ទាមកម្មនៅស៊ីរីនឹងត្រូវបានបញ្ចប់ហើយ ៕លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com