មនុស្ស៤ពាន់នាក់ត្រូវបានជម្លៀសដោយសារភ្លើងឆេះព្រៃនៅអេស្ប៉ាញ

(អេស្ប៉ាញ)៖ ប្រជាពលរដ្ឋប្រមាណ៤.០០០ នាក់ត្រូវបានអាជ្ញាធរជម្លៀស​ចេញពីទីប្រជុំជនយ៉ាងតិច៤០​ក្បែរក្រុង Valleseco ដែលជាក្រុងមួយស្ថិតនៅខាងជើង Gran Grana ដែលកោះទេសចរណ៍ដ៏ពេញនិយមនៃប្រទេសអេស្ប៉ាញ។

ភ្លើងឆេះព្រៃបានកើតឡើងកាលពីថ្ងៃសៅរ៍​និងនៅរសៀលថ្ងៃអាទិត្យ​ដោយបានបំផ្លាញព្រៃទំហំជាង១.៧០០ហិកតា។

រហូតមកដល់ពេលនេះមានឧទ្ធម្ភាគចក្រចំនួន៩គ្រឿង យន្តហោះ​ទម្លាក់ទឹកចំនួន២គ្រឿង និងអ្នកឆ្លើយតបបន្ទាន់ចំនួន៦០០ នាក់ចូលរួមក្នុងប្រតិបត្តិការគ្រប់គ្រងអគ្គិភ័យដ៏ធំនេះនិងទប់ស្កាត់កុំឲ្យមានការរីករាលដាលបន្តទៀត។

កាលពីថ្ងៃអាទិត្យទីភ្នាក់ងារឧតុនិយម​អេស្ប៉ាញបានប្រកាសដាក់ខេត្តជិតពាក់កណ្តាលនៃប្រទេសឲ្យប្រុងប្រយ័ត្នចំពោះហានិភ័យខ្ពស់នៃគ្រោះភ្លើងឆេះព្រៃ៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com