មូរ សុខ​ហួរ និង​គូកន ប្រើ​អំពើ​ថោកទាប កាត់ត​រូបភាព​កូនសិស្ស ដើម្បី​បម្រើ​នយោបាយ​ទុច្ចរិត​

(​ភ្នំពេញ​)៖ លោកស្រី មូរ សុខ​ហួរ អតីត​អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​គូកន បាន​ប្រើ​អំពើ​ថោកទាប កាត់ត​រូបភាព​កូនសិស្ស ដើម្បី​បម្រើ​នយោបាយ​ទុច្ចរិត​។ នោះ​គឺ​រូបភាព​ក្មេងស្រី​សិស្សសាលា​បញ្ញា​សាស្ត្រ ដែល​បាន​ថត​កាន់​អក្សរ​ថា “​ចោល​សំរាម​ក្រៅ​ធុងសំរាម ស្មើនឹង​ជាន់ឈ្លី​មុខមាត់​ប្រទេសជាតិ​” បែរជា​លោកស្រី​មូរ​សុខ​ហួរ និង​គូកន យក​រូបថត​នេះ ទៅ​កាត់ត​ថា “​ខ្ញុំ​ត្រៀម​ទទួល​សមរង្ស៊ី ចុះ​អ្នក​វិញ​?”​។​

​ការកាត់ត​រូបភាព​ដូច្នេះ ជា​អំពើ​ថោកទាប ហើយ​បើ​អ្នកនយោបាយ មិនមាន​គុណធម៌​របៀប​នេះ ដែល​បំផ្លាញ​ប្រជាជន​ខ្លួនឯង ក្នុងដំណាក់កាល​នេះ​ទៅហើយ តើ​មាន​អ្វី​ជាត​ម្លៃ ដើម្បី​ដឹកនាំ​ប្រទេសជាតិ​បាន​?

​នៅលើ​ហ្វេ​ស​ប៊ុ​ក នា​ថ្ងៃអាទិត្យ ទី​១៨ ខែសីហា ឆ្នាំ​២០១៩ បាន​រិះគន់​ច្រើន​ដល់​អំពើ​ថោកទាប​របស់លោក​ស្រី​មូរ​សុខ​ហួរ ដែល​បាន​កាត់ត​រូបថត​សិស្ស​នេះ ដោយ​លើកឡើងថា «​ឱ យាយ​ហួរ អើយ យាយ​ហួរ​! នេះហើយ​ជា​មូលហេតុ​បក្ស​យាយ​រលាយ បែកបាក់​នោះ ដោយសារ​តែមាន​ធនធាន​សំរាម ដូច​យាយ អត់​មាន​ចេះ​អី ចេះតែ​អា​ខាង​កាត់ត​លាប​ពណ៌​បែបនេះ​»៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com