MCL 19: ព្រះខ័នរាជស្វាយរៀងបន្តនាំមុខ៨ពិន្ទុ ក្រោយឈ្នះកំពង់ចាម និងវិសាខា ស្មើបឹងកេត

(ស្វាយរៀង)៖ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នាំមុខ៨ពិន្ទុ ក្នុងចំណាត់ថ្នាក់ជើងឯកបាល់ទាត់ជាតិ (មិត្តហ្វូនខាំបូឌាលីហ្គ MCL) ត្រឹមសហ្តាហ៍ទី២០ ក្រោយឈ្នះកំពង់ចាម ៥ទល់នឹង០ និងវិសខា បានត្រឹមស្មើ ១ទល់នឹង១ ជាមួយបឹងកេតថ្ងៃនេះ។

តង់ទី១ ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង នាំមុខ ៣ទល់នឹង០ ដែលរកគ្រាប់បាល់បានដោយកីឡាករ កូរ៉េខាងត្បូង Gisung Yeon ពីរគ្រាប់តែ​ឯងនាទីទី២៥ និង៣២ និងមួយគ្រាប់ទៀតដោយកីឡាករ ហួយ ផល្លីន នាទីទី២៨។

ក្នុងតង់ទី២ ព្រះខ័នរាជស្វាយរៀង បន្ថែមបានពីរគ្រាប់ទៀត ដោយកីឡាករ អង់គ្លេស Charles Machell និងកីឡាករម្ចាស់អាវលេខ១២ Gisung Yeon

ក្រោយការប្រកួតនេះ ព្រះខ័នរាជឈរលេខ១មាន ៥២ពិន្ទុ ណាហ្កាវើល លេខ២មាន៤៤ពិន្ទុ ដូចគ្នានឹងក្រុមលេខ៣ វិសាខា។ ការប្រកួតបន្ទាប់ព្រះខ័នរាជស្វាយរៀងធ្វើដំណើរទៅជួបបឹងកេតនៅបឹងស្នោរ និរោធ ច្បារអំពៅ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com