MCL 19: បឹងកេត និងអង្គរថាយហ្គឺរ បានត្រឹមតែស្មើ ចំនែកភ្នំពេញក្រោនឈ្នះ

(កម្ពុជា)៖ បឹងកេតបានត្រឹមតែស្មើ ១ទល់នឹង១ ជាមួយក្លិបវិសាខា ថ្ងៃអាទិត្យនេះក្នុងសប្តាហ៍ទី២០នៃការប្រកួតកីឡាបាល់ទាត់លីហ្គកំពូលកម្ពុជា រឺមិត្តហ្វូនខាំបូឌាលីហ្គ (MCL) ។

លេងបាន២៦នាទី ម្ចាស់ផ្ទះបឹងកេត បើកការនាំមុខមុន ដោយគ្រាប់បាល់របស់កីឡាករ Oiboh Julius។ ជិតចប់តង់ទី១ កីឡាករ Da Cruz ស៊ុតបញ្ចូលទីគ្រាប់ស្មើឱ្យវិសាខាវិញ។ តង់ទី២គ្មានគ្រាប់បាល់កើតឡើង។

ថ្ងៃជាមួយគ្នានេះដែរ ភ្នំពេញក្រោន ឈ្នះនគរបាលជាតិ ៣ទល់នឹង២។ គ្រាប់បាល់របស់ភ្នំពេញក្រោនកើតឡើងដោយកីឡាករ Bata នាទីទីទី២៥ ប៉ុន្តែ៥នាទីបន្ទាប់នគរបាលជាតិតាមស្មើដោយកីឡាករប្រេស៊ីល Silva Matheus។ យ៉ាងណាក៏ដោយនាទីទី៥៩ ភ្នំពេញក្រោននាំមុខឡើងវិញដោយកីឡាករ Mustafa Zazia មុនពេលកីឡាករ យ៉ើ មូល្លីម​បន្ថែមគ្រាប់ទី៣ នាទីទី៦៤។ តែនាទីទី៧០ នគរបាលជាតិតាមបានមួយគ្រាប់វិញទៀត ដោយបាល់ពិន័យ១១ម៉ែត្ររបស់កីឡាករ Matheus។

ដោយឡែកអាស៊ីអឺរ៉ុប ប្រកួតស្មើអង្គរថាយហ្គឺរ ១ទល់នឹង១ ។ គ្រាប់បាល់របស់ម្ចាស់ផ្ទះអាស៊ីអឺរ៉ុបកើតឡើងដោយកីឡាករ Coulibali Abdel Kader នាទីទី១៣។ ប៉ុន្តែនៅនាទីទី៥២ អង្គរថាយហ្គឺរតាមស្មើវិញ ដោយកីឡាករ Fernando Torres៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com