អភិបាលខេត្តតាកែវ ប្រគល់រថយន្តដឹកទ័ពចល័ត ១គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

(តាកែវ)៖​ លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងលោក កែវ វ៉ាន្នី ប្រធានសាខាគយ និងរដ្ឋាករខេត្ត នៅរសៀលថ្ងៃអាទិត្យទី១៨ ខែសីហា ឆ្នាំ២០១៩ បានអញ្ជើញជួបសំណេះសំណាលជាមួយទាហាន ពលទាហាន និងគ្រួសារអតីតយុទ្ធជនជាង ៨០គ្រួសារ ព្រមទាំងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជារថយន្តដឹកទ័ពចល័តមួយគ្រឿង អង្ករ២តោន និងថវិកាមួយចំនួន ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួន ផ្ដល់ជូនតំបន់ប្រតិបត្តិការសឹករងខេត្តតាកែវដើម្បីប្រើប្រាស់។

ថ្លែងនៅចំពោះមុខនាយទាហាន ពលទាហាននិងគ្រូសារអតីតយុទ្ធជន លោក អ៊ូច ភា បានពាំនាំនូវបណ្ដាំសួរសុខទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែននិងសម្ដេចកិត្តិព្រិទ្ធិបណ្ឌិតចំពោះបងប្អូនកងទ័ព​ និងគ្រួសារអតីតយុទ្ធជនទាំងអស់ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ការពារប្រទេសនិងបានរំដោះប្រទេសអោយរួចផុតរបបប្រល័យពូជសាសន៍ប៉ុល ពត និងបានឈនៅជាប់ជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាការពារស្ថិរភាព សន្តិភាពនិងភាពសុខសាន្តរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។

លោកអភិបាលខេត្តតាកែវបានមានប្រសាសន៍បន្តថា កម្ពុជាមានស្ថិរភាព មានសន្តិភាពការរីកចម្រើន មានការអភិវឌ្ឍន៏លើគ្រប់វិស័យគ្រប់បែបយ៉ាង ប្រជាពលរដ្ឋរស់ក្នុងភាពសម្បូរសម្បាយរហូតដល់ពេលនេះគឺមិនអាចកាត់ផ្សាច់ចេញពីការលះបង់របស់កងទ័ពនិងអតីតយុទ្ធជននោះទេ ហេតុដូច្នោះហើយបានជាសម្ដេចតេជោ ហ៊ុន សែននិងសម្ដេចកិត្តិព្រិទ្ធិបណ្ឌិតជានិច្ចកាលតែគិតពីសុខទុក្ខរបស់បងប្អូនកងទ័ពនិងគ្រូសារអតីតយុទ្ធជន ដោយកន្លងមករាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ បានតម្លើងប្រាក់បៀវត្តជូនកងទ័ព ផ្ដល់ប្រាក់បន្ថែមថ្លៃការហូបចុករបស់កងទ័ព​ ដោយក្រុមគ្រូសារអតីតយុទ្ធជនត្រូវបានផ្ដល់ដីសម្បទាននិងជួយកសាងផ្ទះសម្បែងជូនដើម្បីស្នាក់នៅបានសមរម្យថែមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com