AFF WOMEN 19: ហ្វីលីពីន និងថៃ ឈ្នះការប្រកួតក្នុងពូលA រៀងៗខ្លួន

(ថៃ)៖ ក្រុមបាល់ទាត់នារីជម្រើសជាតិហ្វីលីពីន បន្តឈ្នះការប្រកួតកីឡាបាល់ទាត់ពានរង្វាន់នាទីអាស៊ាន ២០១៩ ក្រោយបំបាក់ទីម័រខាងកើត ៧ទល់នឹង០ ពូល A ថ្ងៃសៅរ៍ម្សិលមិញ។

នេះជាជ័យជំនះលើកទី២របស់ហ្វីលីពីនក្នុងពូល។ ជំនួបនេះកីឡាការិនី Rodriguez និងLongរកបាន ពីរគ្រាប់ម្នាក់ ខណៈបីគ្រាប់ទៀតកើតឡើងដោយកីឡាការិនី Quezada, Castaneda និងកីឡាការិនី Lemoran។

ក្នុងពូលនេះដែរ ម្ចាស់ផ្ទះថៃ បានបំបាក់សិង្ហបុរី ៨ទល់នឹង០។ ប្រកួតបន្ទាប់ពូលនេះ ក្រុមថៃប្រកួតជាមួយហ្វីលីពីន និងម៉ាឡេស៊ី ប្រកួតជាមួយទីម័រខាងកើត៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com