EPL: Liverpool និងArsenal បន្តឈ្នះការប្រកួតសប្តាហ៍ទី២នេះ

(អង់គ្លេស)៖ ហង្សក្រហម Liverpool បន្តឈ្នះការប្រកួតរបស់ខ្លួនក្នុងសប្តាហ៍ទី២ នៃការប្រកួតកីឡាបាល់ទាត់ជម្រើសជើងឯកជាតិអង់គ្លេស (EPL-English Premier League) ក្រោយឈ្នះ Southampton ២ទល់នឹង១ យប់ថ្ងៃសៅរ៍។

ចុងតង់ទី១ Liverpool នាំមុខមុនដោយកីឡាករ Sadio Mane មុនពេលកីឡាករ​ Roberto Firmino បន្ថែមគ្រាប់ទី២ឱ្យជើង​ឯករង Liverpool។ តែ៧នាទីមុនចប់ការប្រកួត Southampton វាយបកបានមួយគ្រាប់ដែរដោយកីឡាករ Danny Ings។

ថ្ងៃជាមួយគ្នានេះដែរកាំភ្លើងធំ Arsenal ឈ្នះ Burnley ២ទល់នឹង១។ ពីរគ្រាប់របស់ Arsenal កើតឡើងដោយកីឡាករ Alexandre Lacazette​ នាទីទី១៣ និងកីឡាករ Pierre-Emerick Aubameyangនាទីទី ៦៤។ មួយគ្រាប់របស់ Burnley ធ្វើបានដោយកីឡាករ Ashley Barnes។

លទ្ធផលផ្សេងទៀតគឺ៖ Aston Villa 1-2 AFC Bournemouth, Brighton 1-1 West Ham United, Everton 1-0 Watford, Norwich City 3-1 Newcastle United៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com