MCL 19: ណាហ្កាវើល និងក្រសួងការពារជាតិ សុទ្ធតែឈ្នះ ចំនែកគីរីវង់សុខសែនជ័យបានត្រឹមស្មើ

(កម្ពុជា)៖ ក្លិបបាល់ទាត់ណាហ្កាវើល បានបំបាក់អគ្គិសនីកម្ពុជា ៦ទល់នឹង១ ការប្រកួតកីឡាបាល់ទាត់ជម្រើសជើងឯកជាតិ ២០១៩ រឺមិត្តហ្វូខាំបូឌាលីហ្គ (Metfone Cambodia League រឺអក្សរកាត់ MCL) ថ្ងៃសៅរ៍នេះ។

តង់ទី១ម្ចាស់ផ្ទះណាហ្កាវើល នាំមុខ២ទល់នឹងលើក្រុមអគ្គិសនីកម្ពុជានៅស្តាតចាស់។ ពីរគ្រាប់របស់អ្នក ការពារជើងឯកធ្វើបានសម្រេចដោយកីឡាករ Kipson និង Esoh Omogba ខណៈមួយគ្រាប់របស់អគ្គិសនីកម្ពុជាកើតឡើងដោយកីឡាករ ពេជ្រ សុវណ្ណារត្ន័។

នៅតង់ទី២ ណាហ្កាវើលបន្ថែមបានបួនគ្រាប់ទៀតដោយកីឡាករ សុះ សួហាណា Omogba Kipson និងកីឡាករ Kurbani Amir។

ថ្ងៃជាមួយគ្នានេះដែរ ក្រសួងការពារជាតិ ឈ្នះយុវជនសាលាបាល់ទាត់ជាតិបាទី ៤ទល់នឹង១ ដោយគ្រាប់បាល់បីគ្រាប់តែឯងរបស់កីឡាករ រុឹង ប៊ុនហៀង និងមួយគ្រាប់ទៀតដោយ ហ៊ួរ ប៊ុនឡុង ឯមួយគ្រាប់របស់យុវជនសាលាបាល់ជាតិដោយកីឡាករ វី អាមីលីន។

ដោយឡែកនៅទឹកដីកីឡដ្ឋានខេត្តសៀមរាប ក្លិបសូលទីឡូអង្គរ និងគីរីវង់សុខសែនជ័យ បានត្រឹមតែស្មើគ្នា ០ទល់នឹង០៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com