AFF U18: អូស្ត្រាលី និងម៉ាឡេស៊ី ឡើងទៅជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ

(វៀតណាម)៖ ក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ីអាយុក្រោម១៨ឆ្នាំ បានឡើងទៅវគ្គផ្តាច់ព្រ័ត្រការប្រកួតកីឡាបាល់ទាត់យុវជនអាស៊ីអាគ្នេយ៍អាយុក្រោម១៨ឆ្នាំ ក្រោយឈ្នះសហភាពមីយ៉ាន់ម៉ា ២ទល់នឹង១ ថ្ងៃនេះ។

លេងបាន១៨នាទី សហភាពមីយ៉ាន់ម៉ានាំមុខមុនដោយគ្រាប់បាល់កីឡាករ La Min Htwe ប៉ុន្តែនាទីទី៥៦ អូស្ត្រាលីតាមស្មើដោយគ្រាប់បាល់កីឡាករ Lachlan Brook ។ លុះនៅនាទីទី៧៧ កីឡាករ Kai Trewin បានបន្ថែមគ្រាប់ជ័យជំនះឱ្យអូស្ត្រាលី។

ក្នុងវគ្គផ្តាច់ព្រ័ត្រថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ អូស្ត្រាលីត្រូវប្រកួតជាមួយម៉ាឡេស៊ីដែលបានយកឈ្នះឥណ្ឌូនេស៊ី ៤ទល់នឹង៣ ក្នុងម៉ោងបន្ថែម១៥នាទីពីរដង។

ជំនួបនេះក្រោយស្មើគ្នា ៣ទល់នឹង៣ ក្នុងម៉ោងធម្មតា៩០នាទី នាទីទី៩៩ កីឡាករ Harith Haiqil Adam បានស៊ុតគ្រាប់ជ័យជំនះឱ្យអ្នកការពារតំណែងជើងឯក៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com