លោក អាត់ បូនី ៖ បច្ចេកទេសកាសែតបច្ចុប្បបន្នកាន់តែជឿនលឿន

(ភ្នំពេញ) ៖ លោក អាត់ បូនី អគ្គលេខាធិការសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានលើកឡើងថា បច្ចេកទេសកាសែត នាពេលបច្ចុប្បន្នមានភាពជឿនលឿន ដែលផ្ទុយនឹងពីអតីតកាល ដែលមានត្រឹមតែបោះពុម្ភអក្សរ គ្មានរូបជាដើម។

លោកបានមានប្រសាសន៍ថា បច្ចេកទេសកាសែត ត្រូវរៀបចំពុម្ភអក្សរ តម្រៀបអក្សរ ការដាក់រូបភាពជាដើម សុទ្ធសឹងតែជាបច្ចេកទេសនៃការរៀបចំកាសែត មុនបោះពុម្ភ។

លោកអគ្គលេខាធិការ បានលើកទៀតឡើងថា បច្ចេកទេសនៃកាសែតបច្ចុប្បន្ន មានភាពរីកចម្រើន ដោយប្រែក្លាយពីរូបភាពសខ្មៅ មកជារូបភាពពណ៌ជាដើម។ ទោះជាយ៉ាងណាលោកថា វិស័យកាសែតកំពុងឈានធ្លាក់ចុះបន្ទាប់ពីបច្ចេកវិទ្យាឌីជីថលបានវាយលុកចូលយ៉ាងខ្លាំង។

ការថ្លែងខាងលើនេះ ត្រូវបានធ្វើឡើងក្នុងវគ្គបណ្តុះបណ្តាលវិស័យព័ត៌មាន ដល់អ្នកព័ត៌មាន និងនិស្សិត នៅសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជានារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ នាទីស្នាក់ការកណ្តាលក្នុងរាជធានីភ្នំពេញ។

20170424_163006 20170424_162703 20170424_162658 20170424_162655

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង