EPL: សប្តាហ៍ទី២ យប់នេះ ការប្រកួតកំពូល Manchester City ទទួល Tottenham Hotspur

(អង់គ្លេស)៖ ការប្រកួតកីឡាបាល់ទាត់ជម្រើសជើងឯកជាតិអង់គ្លេស(English Premier League រឺអក្សរកាត់ EPL) រដូវកាល២០១៩/២០ ឈានដល់សប្តាហ៍ទី២ហើយយប់នេះ។

គូប្រកួតដែលចាប់អារម្មណ៍នៅសប្តាហ៍នេះ គឺក្រុមជើងឯកមេឃខៀវ Manchester City ទទួលក្រុមមាន់ខ្នាយមាស Tottenham Hotspur ក្រុមលេខ៤រដូវកាលមុន នៅម៉ោង១១និង៣០នាទីយប់ (ម៉ោងនៅកម្ពុជា)។

ក្រោយលេងបានមួយប្រកួតម្នាក់ក្រុមទាំងពីរឈ្នះរៀងខ្លួន ដោយ Man City ឈ្នះ West Ham United ៥ទល់នឹង០ និង Spur ឈ្នះAston Villa ៣ទល់នឹង១។

ពីរប្រកួតរដូវកាលមុន Manchester City ឈ្នះ Tottenham ទាំងក្នុងដី និងក្រៅដីដោយលទ្ធផល ១ទល់នឹង០ ដូចគ្នា។ តែ Man City ធ្លាក់ពីការប្រកួតជើងឯកអឺរ៉ុប (Uefa Champion League) រដូវកាលថ្មីៗ កន្លងផុតនេះ ដោយសារថ្វីជើង Spur។

សម្រាប់ការប្រកួតផ្សេងទៀតនៅថ្ងៃនេះ ម៉ោង៦និង៣០នាទីល្ងាច Arsenal ទទួល Burnley ។ ចំនែកការប្រកួតនៅម៉ោង៩និង០០នាទីយប់ ក្លិប Aston Villa vs AFC Bournemouth, Brighton vs West Ham, Everton vs Watford, Norwich vs Newcastle, និង Southampton vs Liverpool។ ឯការប្រកួត ថ្ងៃអាទិត្យ Shellfield United vs Crystal Palace និង Chelsea vs Leicester City។ ដោយឡែកមួយប្រកួតទៀតលេងនៅថ្ងៃទី២០ ខែសីហា Wolverhampton vs Manchester United៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com