វ៉ាស៊ីនតោន៖ អាមេរិកអាចលក់យន្តហោះចម្បាំង F-16 តម្លៃ៨ពាន់លានដុល្លារឲ្យកោះតៃវ៉ាន់

សមាជិកព្រឹទ្ធសភាអាមេរិក លោក Marco Rubio បាននិយាយថា សេតវិមានបានបញ្ជូនសំណើរបស់កោះតៃវ៉ាន់ ក្នុងការទិញយន្តហោះចម្បាំង F-16 ដែលមានតម្លៃ៨ពាន់លានដុល្លារទៅដល់រដ្ឋសភាហើយ កាលពីថ្ងៃសុក្រ ទី១៦ ខែសីហានេះ ដែលនេះបើតាមការចុះផ្សាយរបស់ RT។

លោក Marco Rubio បានបន្ថែមថា នេះជាជំហានមួយទៀតរបស់សហរដ្ឋអាមេរិកក្នុងការគាំទ្រលទ្ធិប្រជាធិបតេយ្យនៅកោះតៃវ៉ាន់ និងជាការពង្រឹងសមត្ថភាពខាងយោធារបស់កោះនេះ ក្នុងប្រតិបត្តិការការពារស្វ័យភាពរបស់ខ្លួន ។

សូមរំលឹកជូនថា កាលពីត្រីមាសទីពីរនៃឆ្នាំ២០១៩នេះ អាមេរិកក៏បានលក់រថក្រោះ មីស៊ីលដាក់លើស្មាបាញ់រថក្រោះ និងគ្រឿងសព្វាវុធផ្សេងទៀត ក្នុងតម្លៃទឹកប្រាក់២.២ពាន់លានដុល្លារអោយទៅកោះតៃវ៉ាន់ផងដែរ ៕លីលី

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com