(ព័ត៌មានរូបភាព)៖ សាធារណៈជនរិះគន់ស្រ្តីម្នាក់លើកជើងចង្អុលស្លាកលេខរថយន្តពលរដ្ឋ!

 

(ភ្នំពេញ)៖ មន្ដ្រី នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប ពេលប្រជាពលរដ្ឋយករថយន្ដទៅឆៀក គឺប្រើយុទ្ធសាស្ដ្រលើកជើងពិនិត្យលើស្លាករថយន្ដ?។

សាធារណៈបានរិះគន់តាមបណ្តាញសង្គមហ្វេសប៊ុកក្នុងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះថា មិនសមជាមន្ដ្រីបំរើរាស្ដ្រទេ! ព្រោះកំពុងមើលងាយប្រជាពលរដ្ឋខ្លាំងណាស់។

មតិដដែលបានបន្តថា នេះប្រហែលុមកពីរថយន្ដ ប្រជាពលរដ្ឋទាំងនោះ មិនស្មើនឹងបាតជើងរបស់ខ្លួនទេមើលទៅ!។ «ក្នុងនាមខ្លួនេជាមន្រ្តីសាធារណៈ និងជាស្រ្តីទៀត បែជាគ្មានក្រមសីលធម៌ និងចំណេះដឹងក្នុងខ្លួនសោះ!»

តើធ្វើជាមន្ដ្រីបំរើរាស្ដ្រយ៉ាងដូចម្តេច បើគ្មានសីលធម៌ដូចនេះ? ស្រ្តីរូបនោះប្រហែលជាគ្មានវិន័យ និងថ្លៃថ្នូរសម្រាប់ការងារមួយនេះទេ។ «សូមប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ដសៀមរាប និងឯកឧត្តមរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មេត្ដាជួយពិនិត្យមើលនូវទង្វើខុសឆ្គងរបស់កូនចៅថ្នាក់ក្រោមផង»។

តាមការលើកឡើងក្នុងបណ្តាញសង្គមបានបង្ហាញថា ទង្វើខាងលើ គឺប្រជាពលរដ្ឋមិនអាចទទួលយកបានទេ ព្រោះជាទង្វើអសីលធម៌ ដែលគ្មានចំណេះដឹង និងវិជ្ជាជីវការងារក្នុងខ្លួនបែបនេះ ហើយក៏មិនសមជាមន្ដ្រីបំរើរាស្ដ្រដែរ។

សូមទស្សនារូបភាពដែលបានចែកចាយដោយបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១៤ ខែសីហាឆ្នាំ២០១៩៕ (Swift News)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com