អភិបាលខេត្តស្វាយរៀង អំពាវនាវឲ្យប្រជាកសិករទូទាំងខេត្តរួសរាន់ សាប ព្រោះ ដក ស្ទូង ស្រូវ ឱ្យទាន់រដូវបង្ករបង្កើនផល

(ស្វាយរៀង)៖ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានជំរុញឱ្យប្រជាកសិករនៅទូទាំងខេត្តរួសរាន់ សាប ព្រោះ ដក ស្ទូង ស្រូវឱ្យបានទាន់ពេលវេលា។

នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ដោយមានការចូលរួមពីអភិបាលរងខេត្ត មន្ត្រីរាជការសាលាខេត្ត មន្ទីរ-អង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរាជការជុំវិញស្រុកស្វាយជ្រំ យុវជន នៃសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្វាយជ្រំ និងនិស្សិតសាកលវិទ្យាល័យស្វាយរៀង។

ការជួយស្ទូងស្រូវ និងផលិតពូជលក់របស់សហគមន៍កសិកម្ម ស្ថិតនៅភូមិអង្គសាលា ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលសហគមន៍នេះទូទាំងខេត្តមាន៣៦សហគមន៍កំពុងស្ទូង ផលិតពូជលក់លើផ្ទៃដី១០០ហិចតា។

ចំពោះគោលបំណងនៃការចុះជួយស្ទូងស្រូវស្ទូងរបស់ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការនៅថ្ងៃនេះ គឺជាសញ្ញាបង្ហាញប្រាប់ថា រដូវបង្ករបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០១៩ ចាប់ផ្ដើមហើយ និងជំរុញឱ្យបងប្អូនប្រជាកសិករនៅទូទាំងខេត្តរួសរាន់ សាប ព្រោះ ដក ស្ទូង ស្រូវឱ្យបានទាន់ពេលវេលា ជាពិសេសដើម្បីជួយកាត់បន្ថយនូវការលំបាក និងការចំណាយផ្សេងៗរបស់ប្រជាកសិករ ។

ភ្ជាប់ជាមួយនឹងការចុះជួយស្ទូងស្រូវជូនប្រជាពលរដ្ឋនេះដែរ ឯកឧត្តម បានបើកម៉ាស្ទូងស្រូវដែលជាផលិតផលរបស់ប្រទេសជប៉ុន និងបានចែកពូជដំណាំរួមផ្សំដែលងាយដាំដុះ ធន់នឹងអាកាសធាតុ
និងទទួលបានទិន្នផលខ្ពស់ក្នុងរយៈពេលខ្លីជូនដល់ប្រជាសហគមន៍ទៀតផង៕ (SN-PK)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង