សិក្ខាកាម៣០នាក់នឹងចូលរួមវគ្គបណ្តុះបណ្តាលជំនាញសរសេរព័ត៌មានស៊ើបអង្កេតនៅទីក្រុងហូជីមិញ

(ភ្នំពេញ)៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជួបសំណេះសំណាលជាមួយសិក្ខាកាម៣០នាក់ ដែលត្រូវទៅបំពេញទស្សនកិច្ច និងរៀនវគ្គបណ្តុះបណ្តាលជំនាញសរសេរព័ត៌មានបែបស៊ើបអង្កេត នៅទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងព័ត៌មាន ។

នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី បានក្រើនរឭកឱ្យសិក្ខាកាមទាំងអស់ធ្វើយ៉ាងណារៀនយល់នូវខ្លឹមសារជាពាក្យបច្ចេកទេស សរសេរមកជាសម្រាយ ដើម្បីឱ្យអ្នកអានទាំងបញ្ញវន្ត និងប្រជាពលរដ្ឋសាមញ្ញ អាចយល់បានទាំងអស់គ្នាលើអត្ថន័យរបស់អត្ថបទ។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ការចេញទៅសិក្សានេះ ក៏ជាការដូរភ្នែក ដូរទស្សនៈតាមរយៈការមើលឃើញពីស្រុករបស់គេ និងការអភិវឌ្ឍឌ្ឍវិស័យសារព័ត៌មានរបស់គេ ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗជាដើម។

សូមបញ្ជាក់ថា៖ សិក្ខាកាមទាំងឡាយាំង៣០នាក់ ត្រៀមទៅចូលរួម វគ្គបណ្តុះបណ្តាលនៅទីក្រុងហូជីមិញសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានរយៈពេល៥ថ្ងៃ ចាប់ថ្ងៃទី១៩ ដល់២៣ ខែសីហា ឆ្នាំ២០១៩ ។ ជាពិសេសសាធារណរដ្ឋសង្គមនិយមវៀតណាម បានផ្តល់វគ្គបណ្តុះបណ្តាលដល់មន្ត្រីព័ត៌មានកម្ពុជា ជំនាញសរសេរព័ត៌មាន និងជំនាញបច្ចេកទេសប្រើប្រាស់ម៉ាស៊ីន ក្នុងប្រព័ន្ធផ្សព្វផ្សាយជារៀងរាល់ឆ្នាំ៕ (SN-PK)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com