ក្រសួងមហាផ្ទៃសម្រេច​ដាក់​មន្រ្តីជាន់ខ្ពស់ ​១៤រូប ​តាមដានព័ត៌មាន​លើហ្វេសប៊ុកសម្ដេចតេជោ​ សារព័ត៌មាន​ និង​បណ្ដាញ​សង្គម​ផ្សេងៗ​

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានសម្រេចកែសម្រួលក្រុមការងារតាមដានប្រព័ន្ធទំនាក់ទំនងបណ្ដាញសង្គមហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន បណ្ដាញសារព័ត៌មាន និងបណ្ដាញសង្គមទូទៅ។

សេចក្ដីសម្រេចចុះហត្ថលេខា ដោយសម្ដេចក្រឡាហោម ស ខេង នៅថ្ងៃទី១៦ ខែសីហានេះ ក្រុមការងារនេះ បានឲ្យដឹងថា ក្រុមការងារនេះ មានភារកិច្ចតាមដាន និងស្រាវជ្រាវទំព័រហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងវិស័យសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ។ ក្រុមការងារនេះ ក៏​មាន​តួនាទីតាមដានការផ្សព្វផ្សាយ និងឆ្លើយតបឲ្យបានទាន់ពេលវេលា លើប្រព័ន្ធទំនាក់ទំនងបណ្ដាញ​​​សង្គម និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលផ្សេងៗ ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចក្រសួងមហាផ្ទៃ។

គួរបញ្ជាក់ថា ក្រុមការងារនេះ ដឹកនាំដោយរដ្ឋលេខាធិការមួយរូប ដោយមានអនុប្រធាន និងសមាជិកជាថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ មកពីអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការដ្ឋាន អគ្គនាយក​ដ្ឋានរដ្ឋបាល អន្តោប្រវេសន៍ បណ្ឌិត្យសភានគរបាល ពន្ធនាគារ អត្តសញ្ញាណកម្ម នីតិកម្ម សវនកម្ម ភស្តុភារ និងហិរញ្ញវត្ថុ ព័ត៌មានវិទ្យា និងនាយកដ្ឋានផ្សព្វផ្សាយអប់រំ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង