នាយ​ឧត្តមសេនីយ៍​ សន្ដិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អញ្ជើញ​ចែករំលែក​បទ​ពិសោធន៍​ និង​ចំណេះដឹង​ការងារ​ នៅ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​

(​កណ្ដាល​)៖​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ ខែសីហា​ ឆ្នាំ​២០១៩​នេះ​ បាន​អញ្ជើញ​ជា​វាគ្មិន​កិត្តិយស​ធ្វើ​បាឋកថា​ ចែករំលែក​ចំណេះដឹង​ និង​បទ​ពិសោធន៍​លើ​ប្រធានបទ​ស្តី​ពី​ កា​រវិ​វត្ត​នៃ​សភាពការណ៍​សន្តិសុខ​នា​ពេល​បច្ចុប្បន្ន​ ជូន​ដល់​ថ្នាក់ដឹកនាំ​ សាស្ត្រាចារ្យ​ គ្រូ​នគរបាល​ជាតិ​ និង​និស្សិត​-​សិក្ខាកាម​ នៅ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​។​

​ជាមួយ​គ្នា​នេះ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ដោយ​ស្មោះ​ ចំពោះ​ការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​ ទាំង​ផ្នែក​រឹង​ និង​ផ្នែក​ទន់​ ជា​ពិសេស​លើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ការ​បំពាក់​សម្ភារ​សិក្សា​នានា​ និង​គុណភាព​នៃ​ការ​បណ្តុះបណ្តាល​កាន់តែ​ប្រសើរ​ឡើង​ ក្នុង​ការ​ផ្តល់​នូវ​ចំណេះដឹង​ និង​ជំនាញ​វិជ្ជាជីវៈ​ ដល់​នគរបាល​ជាតិ​កម្ពុជា​យើង​ទាំងមូល​ ឲ្យ​មាន​សមត្ថភាព​បំពេញការងារ​ទទួល​បាន​ជោគជ័យ​តាម​ជំនាញ​រៀងៗ​ខ្លួន​។​

​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ បាន​លើក​ឡើង​អំពី​បទ​ពិសោធន៍​ការងារ​ជា​នគរបាល​ដែល​ ឯកឧត្តម​បាន​ធ្វើ​អស់​ជិត​ ៤០​ឆ្នាំ​ ជូន​ដល់​ថ្នាក់ដឹកនាំ​ សាស្ត្រាចារ្យ​ គ្រូ​នគរបាល​ជាតិ​ និង​និស្សិត​-​សិក្ខាកាម​ នៅ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​ និង​បាន​លើក​ឡើង​អំពី​បច្ចុប្បន្នភាព​ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​ សម្តេច​អគ្គមហាសេនា​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​ ពិសេស​រក្សា​បាន​ស្ថេ​រ​ភាព​នយោបាយ​ សន្តិសុខ​ សណ្តាប់ធ្នាប់​ និង​គ្មាន​អំពើ​ភេរវកម្ម​។​

​ឯកឧត្តម​ បន្ត​ថា​ ក្នុង​នាម​ជា​កងកម្លាំង​អនុវត្ត​ច្បាប់​ត្រូវ​ការពារ​ឲ្យ​បាន​គោលការណ​រ៍​គ្រឹះ​ គឺ​សុវត្ថិភាព​ សន្តិសុខ​ សណ្តាប់ធ្នាប់​សាធារណៈ​ជូន​សង្គម​ជាតិ​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​។​

​ឯកឧត្តម​អគ្គស្នងការ​នគរបាល​ជាតិ​ ក៏​បាន​លើក​ឡើង​អំពី​សភាពការណ៍​ថ្មីៗ​ និង​បញ្ហា​សន្តិសុខ​មួយ​ចំនួន​ដែល​បាន​កើតឡើង​នា​ពេល​បច្ចុប្បន្ន​ ដោយ​នគរបាល​បាន​ខិតខំ​ប្រឹងប្រែង​បង្ការ​ បង្ក្រាប​ ទប់ស្កាត់​ ដែល​ធ្វើ​ឲ្យ​បទល្មើស​មានការ​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់​។​

​ឯកឧត្តម​អគ្គស្នងការ​នគរបាល​ជាតិ​ ក៏​បាន​ស្នើ​ឲ្យ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​ ខិតខំ​សិក្សា​ស្រាវជ្រាវ​ និង​រិះរក​មេរៀន​ មុខ​វិជ្ជា​ ថ្មីៗ​បន្ថែម​ទៀត​ដើម្បី​យក​មក​បណ្តុះបណ្តាល​កងកម្លាំង​នគរបាល​ជាតិ​ ឲ្យ​ដើរ​ទាន់សភាពការណ៍​បច្ចុប្បន្ន​កំពុង​វិវឌ្ឍន៍​។​

​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សេង​ ផ​ល្លី​ បាន​ថ្លែងអំណរគុណ​ ចំពោះ​បទ​បាឋកថា​របស់​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ ដែល​មាន​អត្ថន័យ​និង​ខ្លឹមសារ​យ៉ាង​ល្អ​ ឆ្លុះ​បញ្ចាំង​អំពី​សមត្ថភាព​និង​បទ​ពិសោធន៍​ជាក់ស្តែង​របស់​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ក្នុង​ការ​ដឹកនាំ​បញ្ជា​កងកម្លាំង​ទាក់ទង​នឹង​សភាពការណ៍​សន្តិសុខ​នា​ពេល​បច្ចុប្បន្ន​នេះ​។​ បាឋកថា​នេះ​ក៏​បាន​ដល់​នូវ​អត្ថប្រយោជន៍​ដ៏​មាន​តម្លៃ​ណាស់​សម្រាប់​ ថ្នាក់ដឹកនាំ​ សាស្ត្រាចារ្យ​ គ្រូ​នគរបាល​ជាតិ​ និង​និស្សិត​-​សិក្ខាកាម​ទាំងអស់​ ដើម្បី​ពង្រីក​ចំណេះដឹង​បន្ថែម​ទៀត​ក្នុង​ការ​អនុវត្ត​ការងារ​ជាក់ស្តែង​ ការ​បង្ហាត់បង្រៀន​ និង​ក្នុង​ការ​សិក្សា​។​

​ថ្លែង​ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សាស្ត្រាចារ្យ​ សេង​ ផ​ល្លី​ បាន​សម្តែង​កិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ និង​ថ្លែងអំណរគុណ​ចំពោះ​វត្តមាន​របស់​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ ព្រមទាំង​បាន​លើក​ឡើង​អំពី​វឌ្ឍនភាព​ កម្មវិធី​កំណែទម្រង់​ និង​ការងារ​បណ្តុះបណ្តាល​ ដែល​បណ្ឌិត្យសភា​ សម្រេច​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​។​

​ក្នុង​ការ​អញ្ជើញ​មក​ធ្វើ​បាឋកថា​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ បាន​ផ្តួចផ្តើម​គំនិត​និង​ជួយ​ឧបត្ថម្ភ​ទាំងស្រុង​ក្នុង​ការ​បង្កើត​ឲ្យ​មានកម្ម​វិធី​ពិសា​បាយ​សាមគ្គី​រួម​គ្នា​ជា​ប្រវត្តិសាស្ត្រ​ រវាង​ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត​ និង​ថ្នាក់ដឹកនាំ​ សាស្ត្រាចារ្យ​ គ្រូ​នគរបាល​ជាតិ​ និង​និស្សិត​-​សិក្ខាកាម​ នៃ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​៕


appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com