លីហ្គកំពូលស្អែកនេះ ណាហ្កាវើល ទទូលអគ្គិសនីកម្ពុជា

(កម្ពុជា)៖ ការប្រកួតបាល់ទាត់ជម្រើសជើងឯកជាតិ ២០១៩ (លីហ្គកំពូលកម្ពុជា) ឈានចូលដល់សប្តាហ៍
ទី២០ហើយ នៅសប្តាហ៍នេះ ហើយការប្រកួតស្អែកមានបីប្រកួត ក្នុងនោះណាហ្កាវើល ដែលជាអ្នក ការពារតំណែងជើងឯក ត្រូវទទួលក្លិបអគ្គិសនីកម្ពុជា ម៉ោង៦និង៣០នាទីល្ងាច នៅស្តាតចាស់។

ណាហ្កាវើល ប្រកួតចុងក្រោយស្មើភ្នំពេញក្រោន ២ទល់នឹង២ ចំនែកអគ្គិសនីកម្ពុជា ចាញ់អាស៊ីអឺរ៉ុប ១ទល់នឹង២ ក្នុងដីខ្លួនឯង។ ក្រោយលេងបាន១៩ប្រកួត ណាហ្កា ឈរនៅលេខ៣ មាន៤១ ពិន្ទុ ឯអគ្គិសនីកម្ពុជា
លេខ១២មាន១៦ពិន្ទុ។

ថ្ងៃជាមួយគ្នានេះដែរ ក្លិបសូលទីឡូអង្គរ ទទួលក្រុមគីរីវង់សុខសែនជ័យ នៅកីឡដ្ឋានខេត្តសៀមរាប វេលាម៉ោង ៣និង៣០នាទីរសៀល។ មុនមកជួបគ្នានេះ សូលទីឡូអង្គរ ចាញ់ក្រសួងការពារជាតិ ០ទល់នឹង២ ខណៈដែលគីរីវង់សុខសែនជ័យចាញ់នគរបាលជាតិ ១ទល់នឹង៣ នៅខេត្តតាកែវ។ ក្រោយ១៩ប្រកួត សូលទីឡូលេខ៩មាន២២ពិន្ទ ចំនែកគីរីវង់លេខ១០មាន២១ពិន្ទុ។

ដោយឡែកនៅសាលាបាល់ទាត់ជាតិបាទី ក្រុមយុវជនអាយុក្រោម១៨ឆ្នាំ ទទួលក្រុមក្រសួងការពារជាតិ វេលាម៉ោង ៣និង៣០នាទីរសៀល។ យុវជនសាលាបាល់ទាត់ជាតិបាទី សប្តាហ៍មុនចាញ់បឹងកេត ០ទល់នឹង៦ ចំនែកឯការពារជាតិឈ្នះសូលទីឡូ ២ទល់នឹង០។ ការពារជាតិពេលនេះលេខ៧មាន៣២ពិន្ទុ ឯយុវជនសាលា
បាល់ទាត់ជាតិបាតតារាងមាន៣ពិន្ទុ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com