មហាជនរិះគន់ទង្វើអសីលធម៌​របស់មន្ត្រីមន្ទីរសាធារណការម្នាក់​ ដែលយកជើង​ចង្អុល​ស្លាក​លេខ​ឡាន​ពលរដ្ឋ​

(ភ្នំពេញ)៖ តាមរយៈរូបភាពប៉ុន្មានសន្លឹកដែលបានចែកចាយលើបណ្តាញសង្គមហ្វេសប៊ុក ព្រោងព្រាតនៅថ្ងៃទី១៦ ខែសីហានេះ បានបង្ហាញពីសកម្មភាពរបស់មន្ត្រីមន្ទីរសាធាណការជាស្ត្រីមួយរូប ដែលប្រព្រឹត្តអាកប្បកិរិយាមិនសមរម្យ ដោយបានយកជើងចង្អុលស្លាកលេខរថយន្តរបស់ពលរដ្ឋ ដែលបាន​យកទៅឆៀក។

មហាជនអ្នកប្រើប្រាស់បណ្តាសង្គមហ្វេសប៊ុក បានចែកចាយរូបភាពនេះតៗគ្នា និងបានរិះយ៉ាងចាស់​ដៃចំពោះមន្ត្រីរូបនេះ ដែលមិនសមជាមន្ដ្រីបំរើរាស្ដ្រទេ និងហាក់បីដូចមើលងាយប្រជាពលរដ្ឋជាខ្លាំង។ អ្នកខ្លះទៀតរិះគន់ថា «​ប្រហែល​រថយន្ដ​របស់​ប្រជាពលរដ្ឋមិនស្មើបាតជើងរបស់មន្ដ្រីរូបជាស្ដ្រីនេះទេដឹង​។ ធ្វើជា​មន្ដ្រីបំរើរាស្ដ្រត្រូវមានសីលធម៌ ​និង​វិន័យថ្លៃថ្នូរ ​មិនមែនធ្វើជាមន្ដ្រីធន់នេះទេ»​​។

ជាមួយគ្នានេះ អ្នកខ្លះក៏បានស្នើឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ទីរសាធារណការ ខេត្ដ​សៀម​​រាបជួយពិនិត្យមើលនូវទង្វើខុសឆ្គងរបស់កូនចៅថ្នាក់ក្រោមផង ដែលប្រជាពលរដ្ឋមិនអាចទទួលយកបានទេនូវអត្ដចរិកបែបនេះ ហើយមិនសមជាមន្ដ្រីបំរើរាស្ដ្រនោះទេ៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com