ឡុងដ៍៖ នាវាដឹកប្រេងអ៊ីរ៉ង់អាចចេញដំណើរទៅស្រុកវិញនៅថ្ងៃសុក្រនេះ

លោក Fabian Picardo មន្ត្រីកងទ័ពម៉ារីនរបស់ចក្រភពអង់គ្លេសបាននិយាយថា នាវាដឹកប្រេងរបស់ប្រទេសអ៊ីរ៉ង់ អាចនឹងចេញដំណើរទៅកាន់ស្រុកកំណើតវិញនៅថ្ងៃសុក្រ ទី១៦ ខែសីហានេះ ក្រោយពីអង់គ្លេសបានសម្រេចដោះលែងនាវាដឹកប្រេងមួយគ្រឿងនេះ ។

លោក Fabian Picardo បានបន្ថែមថា នាវាដឹកប្រេងអ៊ីរ៉ង់ ត្រូវបានដោះលែងអោយមានសេរីភាព ក្រោយពីមន្ត្រីរដ្ឋាភិបាលអ៊ីរ៉ង់ បានសន្យាលែងដឹកប្រេងទៅអោយប្រទេសស៊ីរី ដែលបំពានលើទណ្ឌកម្មរបស់សហភាពអឺរ៉ុប ។

សូមរំលឹកជូនថា កងកម្លាំងម៉ារីនអង់គ្លេស បានចាប់នាវាដឹកប្រេងអ៊ីរ៉ង់ចាប់តាំងពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩នេះ ដោយចោទប្រកាន់រដ្ឋាភិបាលអ៊ីរ៉ង់ពីបទប្រើប្រាស់នាវាដឹកប្រេងមួយគ្រឿងនេះ ដើម្បីដឹកប្រេងទៅអោយប្រទេសស៊ីរី ៕លីលី

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com