កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តី​អំពី​នីតិវិធី​ នៃ​ការ​ចុះ​បញ្ជិកា​សមាជិក​ ប​.​ស​.​ស​.​ និង​នីតិវិធី​នៃ​ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ សម្រាប់​សមាជិក​ ប​.​ស​.​ស​.​

(​ភ្នំពេញ)​៖​ ក្រុមការងារ​បច្ចេកទេស​ព័ត៌មានវិទ្យា​ នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ (​ប​.​ស​.​ស​)​ នៃ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ សហការ​ជាមួយ​នាយកដ្ឋាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ ក្រសួងមហាផ្ទៃ​ រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តី​អំពី​នីតិវិធី​ នៃ​ការ​ចុះបញ្ជី​កា​សមាជិក​ ប​.​ស​.​ស​.​ និង​នីតិវិធី​នៃ​ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ សម្រាប់​សមាជិក​ ប​.​ស​.​ស​.​ នៅ​សាល​ប្រជុំ​ធំ​ នៃ​សណ្ឋាគារ​រស្មី​សុខា​ញ៉ូ​យ៉​ក​ ខេត្តកំពង់ឆ្នាំង​ នា​ព្រឹក​ថ្ងៃ​សុក្រ​ ១​រោច​ ខែ​ស្រាពណ៍​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៦​ ខែសីហា​ ឆ្នាំ​២០១៩​។​

​ពិធី​នេះ​ប្រព្រឹត្ត​ទៅ​ ក្រោម​សហ​អធិបតីភាព​ ឯកឧត្តម​ ស៊ុន​ សុ​វ​ណ្ណា​រិ​ទ្ធ​ អភិបាលរង​ នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង​ និង​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឃៀង​ សុ​គ​ន្ធា​ ប្រធាន​នាយកដ្ឋាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​ស្នងការ​រង​ខេត្ត​ អធិការ​ក្រុង​ ស្រុក​ នាយ​ប៉ុស្តិ៍​នគរបាល​ ឃុំ​/​សង្កាត់​ តំណាង​សហគ្រាស​ គ្រឹះស្ថាន​ កម្មករ​ និយោជិត​ ប្រមាណ​ជា​ ៣០០​នាក់​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​ គោលបំណង​នៃ​កិច្ចប្រជុំ​នេះ​គឺ​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​ម្ចាស់​សហគ្រាស​ គ្រឹះស្ថាន​ ដែល​បាន​ចុះ​បញ្ជិកា​នៅ​ ប​.​ស​.​ស​ ជា​ពិសេស​បងប្អូន​កម្មករនិយោជិត​ដែល​បាត់​ ឬ​ខូច​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ព​ន្លឿ​ន​ក្នុង​ការ​ធ្វើ​ប័ណ្ណសមាជិក​ ប​.​ស​.​ស​៕


appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង