ហុងកុង៖ មហាសេដ្ឋីហុងកុង ចេញមុខជំរុញបាតុករឲ្យស្រលាញ់ ហុងកុង ចិន និងខ្លួនឯង

លោក Li Ka-shing មហាសេដ្ឋីនៅទីក្រុងហុងកុង បានចេញមុខតាមកាសែតនៃការិយាល័យហិរញ្ញវត្ថុអាស៊ី នៅថ្ងៃសុក្រ ទី១៦ ខែសីហានេះ ដោយជំរុញក្រុមបាតុករអោយស្រលាញ់ប្រទេសចិន ទីក្រុងហុងកុង និងស្រលាញ់ខ្លួនឯង ដោយបញ្ចប់ក្បួនបាតុកម្ម និងអំពើហិង្សាគ្រប់រូបភាពក្នុងក្បូនបាតុកម្មរបស់ខ្លួន ។

លោក Li Ka-shing ជាប្រធានក្រុមហ៊ុន CK Hutchison Holding និងជាអ្នកមានទ្រព្យសម្បត្តិច្រើនបំផុតនៅទីក្រុងហុងកុង ហើយនេះគឺជាលើកដំបូងហើយសម្រាប់មហាសេដ្ឋីរូបនេះ ដែលបានចេញមុខជំរុញដល់ក្រុមបាតុករ ។

បើតាមសម្តីរបស់លោក Li Ka-shing ដែលត្រូវបានដកស្រង់ចេញផ្សាយតាមកាសែតនោះ មិនបានបង្ហាញពីភាពលំអៀងទៅរករដ្ឋាភិបាលចិន ឫក្រុមបាតុករនោះទេ ប៉ុន្តែមហាសេដ្ឋីរូបនេះ មិនចង់អោយក្រុមបាតុករធ្វើបាតុកម្មនោះទេ ៕លីលី

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com