មន្ត្រីរាជការ​ទាំងអស់ ទទួលបាន​ប្រាក់ឧបត្ថម្ភ ៥​ម៉ឺន​រៀល ក្នុង​ម្នាក់ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​

(​ភ្នំពេញ​)៖ ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ផ្តល់ប្រាក់​ឧបត្ថម្ភ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ចំនួន ៥​ម៉ឺន​រៀល ក្នុង​ម្នាក់ ជូន​ដល់​មន្ត្រីរាជការ​ស៊ីវិល នៃ​ក្រុម​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការ មន្ត្រីនគរបាល​ជាតិ​ក​ម្ពុ​ជា មន្ត្រី​ពន្ធនាគារ​ក្រសួងមហាផ្ទៃ យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ មន្ត្រីរាជការ​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ មន្ត្រីរាជការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត មន្ត្រី​ខុទ្ទកាល័យ សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ​សង្កាត់ មន្ត្រី​នៃ​ការិយាល័យ​ប្រជាពលរដ្ឋ នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ប្រធានភូមិ អនុប្រធាន​ភូមិ សមាជិក​ភូមិ មន្ត្រី​ជាប់កិច្ចសន្យា និង​បុគ្គលិក​អណ្តែត ដែល​កំពុង​បម្រើ​ការងារ​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ព្រមទាំង​និវត្តជន ជន​បាត់បង់​សម្បទា​វិជ្ជាជីវៈ ជន​បាត់បង់​សមត្ថភាព​ការងារ និង​ជនពិការ ដែលជា​អតីតមន្ត្រី​រាជការ​ស៊ីវិល អតីត​យោធិន​នៃ​កង​យោពល​ខេមរភូមិន្ទ និង​អតីតមន្ត្រី​នគរបាលជាតិ​កម្ពុជា​។​

​សេចក្តីសម្រេច បាន​បញ្ជាក់ថា ប្រាក់ឧបត្ថម្ភ​នេះ ត្រូវ​បានផ្តល់​សម្រាប់​ម្នាក់ៗ តែមួយ​កន្លែង និង​មួយ​លើក​ប៉ុណ្ណោះ​។ ប្រាក់ឧបត្ថម្ភ​ពិសេស ៥​ម៉ឺន​រៀល​នេះ ត្រូវ​បើក​ផ្តល់​ចូលទៅក្នុង​គណនី​បៀវត្ស​របស់​សាមីជន​ម្នាក់ៗ ផ្ទាល់​តែម្តង ឲ្យ​បាន​មុន​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​។ ពិធីបុណ្យ​ភ្ជុំបិណ្ឌ នៅ​ឆ្នាំ​២០១៩ ត្រូវ​នឹង​ថ្ងៃទី​២៧-២៨-២៩ ខែកញ្ញា ឆ្នាំ​២០១៩៕​

  

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង