ស​.​ស​.​យ​.​ក ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង គោរព​ជូនពរ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក្នុងឱកាស​ខួបកំណើត គម្រប់ ៦៦​ឆ្នាំ ឈានចូល ៦៧​ឆ្នាំ​

(​ស្វាយរៀង​)៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ស​.​ស​.​យ​.​ក ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង គោរព​ជូនពរ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក្នុងឱកាស​ខួបកំណើត គម្រប់ ៦៦​ឆ្នាំ ឈានចូល ៦៧​ឆ្នាំ សូម​លោកជំទាវ ទទួលបាន​នូវ​កម្លាំង​ពលំ​មាំមួន បញ្ញាញាណ​ភ្លឺ​ថ្លា​ត្រចះត្រចង់ សុខ​ភាពល្អ​បរិបូរណ៍ ជន្មាយុ​យឺនយូរ ដើម្បី​ដឹកនាំ​កម្ពុជា​។​

​លិខិត​ជូនពរ បាន​លើកឡើងថា «​ឆ្លៀត​ក្នុងឱកាស​ដ៏​ប្រពៃ​ថ្លៃថ្លា​នេះ យើងខ្ញុំ​សូម​គោរព​បួងសួង ដល់​គុណបុណ្យ ព្រះ​រតនត្រ័យ​កែវ​ទាំងបី ពរជ័យ បវរ​សួស្តី សិរី​មង្គល វិបុល​សុខ និង​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក សូម​ប្រាស​ព្រំ​ប្រសិទ្ធ មហាប្រសើរ​ជូន​ដល់​លោកជំទាវ ព្រមទាំង​ក្រុមគ្រួសារ សូម​ប្រកប​តែ​មហា​វិបុល​សុខ ព្រមទាំង​ពុទ្ធពរ​ទាំង ៤ ប្រការ គឺ​អាយុ វណ្ណៈ សុ​ខៈ និង​ពលៈ សុភមង្គល កុំបី​ឃ្លៀងឃ្លាត​ឡើយ​»៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង