ភាគល្អិតតូចៗបំផុតនៃប្លាស្ទិកត្រូវបានរកឃើញក្នុងស្នូលទឹកកកនៅតំបន់សមុទ្រទឹកកកអាក់

(បរទេស)៖ ភាគល្អិតតូចៗបំផុតនៃប្លាស្ទិកដែលរសាត់អណ្តែតក្នុងសមុទ្រត្រូវបានរកឃើញនៅក្នុងស្នូលទឹកកកដែលត្រូវបានខួងយកចេញមកពីទីតាំងចំនួន៤ក្នុងតំបន់សមុទ្រអាក់ទិក​ដោយក្រុមអ្នកវិទ្យាសាស្ត្រដែលដឹកនាំដោយអាមេរិក។

ការរកឃើញនេះបញ្ជាក់ថាសូម្បីតែដែនទឹកដែលនៅឆ្ងាយដាច់ស្រយាលជាងគេបំផុតនៅលើភពផែនដីក៏ទទួលរងការគំរាមកំហែងពីការបំពុលដែរដែលនេះបានបង្កឲ្យមានការបារម្ភជាខ្លាំងទៅដល់ជីវិតសត្វសមុទ្រនៃតំបន់នោះ។

សូមបញ្ជាក់ថាក្រុមអ្នកស្រាវជ្រាវបានប្រើឧទ្ធម្ភាគចក្រទៅចុះចតនៅលើកម្រាលទឹកកកនិងទាញយកសំណាកចេញពីផ្ទាំងទឹកកក្នុងកំលុងពេលបេសកកម្មរយៈពេល ១៨ថ្ងៃនៅទីនោះ​៕ (មាលីកា)

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង