ប្រធានាធិបតីកូរ៉េខាងត្បូងជំរុញឲ្យមានកិច្ចចរចាដើម្បីបញ្ចប់ជម្លោះពាណិជ្ជកម្មជាមួយជប៉ុន​

(សេអ៊ូល)៖ កាលពីថ្ងៃព្រហស្បតិ៍​ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន ​បានជំរុញឲ្យជប៉ុនត្រិរិះពិចារណាអំពីអតីតកាលរបស់ខ្លួននាសម័យសង្គ្រាមនិងបានអំពាវនាវឲ្យមានកិច្ចចរចាដើម្បីជួសជុលទំនាក់ទំនងរវាងប្រទេសទាំង២ដែលកំពុងជួបភាពលំបាក។

លោក មូន បានថ្លែងនៅក្នុងពិធីប្រារព្ធខួបលើកទី៧៤នៃការរំដោះប្រទេសកូរ៉េពីរបបអាណានិគមជប៉ុននៅចុងសម័យសង្គ្រាមលោកលើកទី២ថា«ប្រទេសកូរ៉េខាងត្បូងនឹងរីករាយរួមដៃជាមួយជប៉ុនប្រសិនបើជប៉ុនជ្រើសរើសយកផ្លូវចរចានិងកិច្ចសហប្រតិបត្តិការ»។

សូមជម្រាបថាជប៉ុននិងកូរ៉េខាងត្បូងកំពុងជាប់គាំងនៅក្នុងជម្លោះពាណិជ្ជកម្មនិងការទូតដ៏ជូរចត់ដែលកើតចេញមកពីសេចក្ដីសម្រេចរបស់តុលាការកូរ៉េខាងត្បូងកាលពីចុងឆ្នាំមុនដែលបានបញ្ជាឲ្យក្រុមហ៊ុនជប៉ុនផ្តល់សំណងដល់ពលករកូរ៉េខាងត្បូងដែលត្រូវបានបង្ខំឲ្យធ្វើការអំឡុងពេលដែលជប៉ុនកាន់កាប់កូរ៉េខាងត្បូង​៕ (មាលីកា)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង