AFF U18: យុវជនកម្ពុជាទម្លាក់ម្ចាស់ផ្ទះវៀតណាមចេញពីការប្រកួតប្រកួត

(វៀតណាម)៖ ក្រុមបាល់ទាត់យុវជនកម្ពុជាអាយុក្រោម១៨ឆ្នាំ បំបាក់យុវជនវៀតណាម ២ទល់នឹង១ ល្ងាចនេះ ក្នុងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់យុវជនតំបន់អាស៊ីអាគ្នេយ៍ ២០១៩ នៅហូជីមិញ។

តាមរយៈលទ្ធផលនេះម្ចាស់ផ្ទះវៀតណាមធ្លាក់ពីការប្រកួតដោយសារកម្ពុជាឈ្នះ ទោះបីម៉ាឡេស៊ីចាញ់ថៃ ០ទល់នឹង១យ៉ាងណាក៏ដោយ ម៉ាឡេស៊ីនៅតែបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ពីរគ្រាប់របស់កម្ពុជា កើតឡើងដោយកីឡាករ សៀង ចន្ធា និងគ្រាប់ចុងក្រោយម៉ោងបន្ថែមបង្គ្រប់៥នាទី របស់កីឡាករ ធី លៀង។

ក្នុងពូលB នេះក្រុមដែលបានឡើងអូស្ត្រាលីលេខ១ មាន១២ពិន្ទុ ក្រោយឈ្នះសិង្ហបុរី ៥ទល់នឹង០ ម៉ាឡេស៊ីលេខ២មាន៩ពិន្ទុ ទោះបីចាញ់ថៃ ០ទល់នឹង១។ ចំនែកវៀតណាមលេខ៣មាន៧ពិន្ទុ និងកម្ពុជាលេខ៤ មាន៦ពិន្ទុ លើថៃ និងសិង្ហបុរី។

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថ្ងៃទី១៧ ខែសីហា ឥណ្ឌូនេស៊ី ប្រកួតជាមួយម៉ាឡេស៊ី និងអូស្ត្រាលី ប្រកួតជាមួយសហភាពមីយ៉ាន់ម៉ា៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង