ម៉ូស្កូ៖ យន្តហោះមួយគ្រឿងចុះចតបន្ទាន់លើចំការពោត ក្រោយពីបុកហ្វូងបក្សី

យន្តហោះដឹកអ្នកដំណើរមួយគ្រឿង ដែលដឹកអ្នកដំណើរចំនួន២២៦នាក់ និងបុគ្គលិកយន្តហោះចំនួន៧នាក់ បានចុះចតក្នុងភាពអាសន្នលើចំការពោតដោយមិនបានទម្លាក់កង់ ក្រោយពីយន្តហោះនេះបានបុកជាមួយហ្វូងបក្ស៊ី នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហានេះ ដែលនេះបើតាមការចុះផ្សាយរបស់ RT ។

លោក Sergey Skuratov អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ Ural Airlines បានអោយដឹងថា យន្តហោះនេះបានហោះហើរចេញពីអាកាសយានដ្ឋាន Zhukovsky និងបានចុះចតលើចំការពោតចម្ងាយប្រហែលមួយគីឡូម៉ែត្រពីអាកាសយានដ្ឋាន ក្រោយពីបានបុកជាមួយហ្វូងបក្សី ដែលអាចជាហ្វុងសត្វរំពេ ឫអាចជាហ្វូងក្អែក ។

ឧបទ្ទវហេតុនេះ មិនបណ្តាលអោយមនុស្សណាម្នាក់បាត់បង់ជីវិតទេ ដោយគ្រាន់តែមនុស្សខ្លះរងរបួសស្រាលប៉ុណ្ណោះ ៕លីលី

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com