រដ្ឋមន្ត្រីកម្ពុជាបួនរូប​នឹងទៅទស្សនកិច្ច​នៅ​អាល្លឺម៉ង់​ ដើម្បី​ពង្រឹងទំនាក់​ទំនង​ និង​ស្វែងយល់​ពី​វិមជ្ឈការ​

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួ​ង​បរិស្ថាន ឯកឧត្តម សាយ សំអាល់ និងឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នឹងចេញ​ដំណើរទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសអាល្លឺម៉ង់ ដើម្បីពង្រឹងចំណងទាក់ទងទ្វេភាគីនិង​សិក្សាបន្ថែមពីវិមជ្ឈការនៅប្រទេសជាសមាជិកសហភាពអឺរ៉ុបមួយនេះ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ ឯកឧត្តម ខៀវ សុភ័គ បានបញ្ជាក់ថា គណៈប្រតិភូនៃរដ្ឋមន្ត្រីទាំងបួនរូបនឹងចេញដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ រយៈពេលមួយសប្តាហ៍ រាប់ចាប់ពីថ្ងៃទី២៤ ខែកញ្ញា រហូតដល់ថ្ងៃទី៣០ ខែកញ្ញាខាងមុខ។ ប៉ុន្តែ ​ឯកឧត្តមអ្នកនាំពាក្យមិនបានបញ្ជាក់លំអិតអំពីរបៀបវារៈនៃដំណើរ​ទស្សនកិច្ចនេះទេ ដោយគ្រាន់តែឲ្យដឹងថា អាល្លឺម៉ង់បានសន្យានឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៦នេះ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com