ក្រសួង​រ៉ែ និង​ថាមពល ប្រកាសថា ស្ថានីយ​បញ្ចូល​ឧស្ម័ន​ឥន្ធនៈ នៅ​ខេត្តសៀមរាប ដែល​ផ្ទុះ​ឆេះ មិនមាន​ច្បាប់​អនុញ្ញាត​ទេ​

ក្រសួង​រ៉ែ និង​ថាមពល បាន​ប្រា​កស​ថា ស្ថានីយ​បញ្ចូល​ឧស្ម័ន​ឥន្ធនៈ ដែល​បាន​ផ្ទុះ​ឆេះ​ដ៏​រន្ធត់ កាលពី​រសៀល​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប គឺ​ពុំមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​ក្រសួង និង​អាជ្ញាធរ​មូលដ្ឋាន ក្នុង​តំបន់​ក្នុងការ​សាងសង់ និង​ធ្វើ​អាជីវកម្ម​បញ្ចូល​ឧស្ម័ន​នោះទេ​។ ក្រសួង​រ៉ែ និង​ថាមពល បាន និង​កំពុង​បន្ត​នីតិវិធី​ស្រាវជ្រាវ​លើ​ករណីនេះ​បន្ថែមទៀត​។​

​សេចក្តីប្រកាស បាន​លើកឡើងថា ការប្រកប​អាជីវកម្ម​បើក​ដំណើរការ​ស្ថានីយ​ប្រេង ជាពិសេស​ឧស្ម័ន​ឥន្ធនៈ ( LPG ) ត្រូវតែមាន​វិជ្ជាជីវៈ បច្ចេកទេស​សុវត្ថិភាព​ឲ្យ​បានច្បាស់លាស់​ត្រឹមត្រូវ ហើយ​តម្រូវ​ឲ្យ​មានច្បាប់​អនុញ្ញាត​ពី​ក្រសួង​ជំនាញ និង​ស្ថាប័ន​ពាក់ព័ន្ធ ជៀសវាង​ការបង្ក​ឲ្យ​មាន​ហានិភ័យ​គ្រោះថ្នាក់​ដល់​ខ្លួនឯង និង​អ្នកដទៃ​បែបនេះ​។​

​សូម​រម្លឹកថា ហេតុការណ៍​ផ្ទុះ​ឆេះ​ស្ថានីយ​បញ្ចូល​ឧស្ម័ន​ឥន្ធនៈ ( LPG ) នៅតាម​បណ្តោយ​ផ្លូវ​លោកតា​នើ​យ ខេត្តសៀមរាប បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ និង​របួស​ដល់​ប្រជាពលរដ្ឋ នៅ​ជុំវិញ​តំបន់​នោះ សរុប ១៣​នាក់ ដោយមាន​ជនបរទេស ២​នាក់​។ ក្នុងនោះ មាន​ប៉ូលិស​ម្នាក់ ដែល​បាន​ចូល​ជួយសង្គ្រោះ ក្នុង​ហេតុការណ៍​នោះ ក៏បាន​រងរបួស​រលា​ក​ខ្លួន កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ផងដែរ​៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com