លោក កឹម គុណវឌ្ឍន៍ ៖ បច្ចេកទេសទូរទស្សន៍

(ភ្នំពេញ) ៖ លោក កឹម គុណវឌ្ឍន៍ អគ្គនាយកស្ថានីយ៍ទូរទស្សន៍ជាតិ (TVK) បានលើកឡើងថា បច្ចេកទេសទូរទស្សន៍ ជាជំហានទីមួយ និងចាំបាច់បំផុត ដែលត្រូវដើរមុនការយកព័ត៌មាន។

លោកអគ្គនាយកទូរទស្សន៍ជាតិ បានលើកឡើងថា បច្ចេកទេសទូរទស្សន៍ត្រូវគិតពីផែនការ និងយុទ្ធសាស្ត្រ ដែលបច្ចេកទេសទាំងពីរនេះត្រូវតែដើរទន្ទឹមនឹងគ្នាជាចាំបាច់។ ទោះជាយ៉ាងណាលោកថា ក៏ត្រូវគិតពីការសម្រេចចិត្ត និងបេសកកម្មរបស់ស្ថាប័ននីមួយៗ ហើយអ្នកសារព័ត៌មានត្រូវទទួលស្គាល់នូវគោលការណ៍បី គឺត្រូវស្គាល់ខ្លួនឯង ត្រូវស្គាល់អ្នកនៅជុំវិញ និងត្រូវស្គាល់បុព្វហេតុ។

លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានចាត់ទុកលោក កឹម គុណវឌ្ឍន៍ ជាព្រឹទ្ធាចារ្យផ្នែកសោតទស្សន៍ និងជាបណ្ណាល័យជំនាញអត្ថាធិប្បាយកម្មវិធីផ្លូវការ ដែលពិបាករកអ្នកជំនួស។

ការថ្លែងខាងលើនេះ ត្រូវបានធ្វើឡើងក្នុងវគ្គបណ្តុះបណ្តាលវិស័យសារព័ត៌មាន ដល់អ្នកសារព័ត៌មាន និងនិស្សិត នៅសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ នាទីស្នាក់ការកណ្តាលក្នុងរាជធានីភ្នំពេញ។

 

20170424_154814 20170424_154355 20170424_154053 20170424_151739 20170424_151738

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង