ឡុងដ៍៖ អង់គ្លេសនឹងដោះលែងនាវាដឹកប្រេងរបស់អ៊ីរ៉ង់នៅថ្ងៃនេះ

ការសែត The Sun Newspaper បានចុះផ្សាយថា ក្រុមអាជ្ញាធររបស់ចក្រភពអង់គ្លេស នឹងដោះលែងនាវាដឹកប្រេងរបស់ប្រទេសអ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហានេះ ដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ ។

ការសម្រេចចិត្តក្នុងការដោះលែងនាវាដឹកប្រេងអ៊ីរ៉ង់នេះ ត្រូវបានធ្វើឡើងក្រោយពីក្រុមតំណាងរបស់ប្រទេសទាំងពីរ បានជួបពិភាក្សាលំអិតពាក់ព័ន្ធនឹងការបន្ធូរបន្ថយកំដៅផ្នែការទូតរវាងប្រទេសទាំងពីរនៅពេលខាងមុខ ។

សូមរំលឹកជូនថា កងកម្លាំងល្បាតសមុទ្ររបស់ចក្រភពអង់ក្លេស បានចាប់នាវាដឹកប្រេងអ៊ីរ៉ង់កាលពីខែកក្កដា ឆ្នាំ២០១៩នេះ ដោយចោទប្រកាន់នាវាដឹកប្រេងអ៊ីរ៉ង់ពីបទផ្គត់ផ្គង់ប្រេងទៅអោយប្រទេសស៊ីរី ដោយបំពានលើទណ្ឌកម្មរបស់សហភាពអឺរ៉ុប ៕លីលី

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com