បុរសដែលប្រើឈ្មោះ និងរូបមេធាវី ចៅ ប៊ុនហួន លើ Facebook បោកប្រាស់គេ ត្រូវនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យាបញ្ជូនទៅតុលាការ

(ភ្នំពេញ)៖ នៅវេលាម៉ោង១២ កណ្តាលថ្ងៃត្រង់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងនគរបាល នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជួន ខ្លួនជនសង្ស័យម្នាក់ កាន់តុលាការក្រុងភ្នំពេញ ដើម្បីចាត់ការតាមច្បាប់រឿងប្រើឈ្មោះ និងរូបរបស់លោកមេធាវី ចៅ ប៊ុនហួន ជាមេធាវីស្ម័គ្រចិត្តរបស់សម្តេចតេជោ ហ៊ុន ដេីម្បីឆបោកប្រាក់ពីអ្នកដទៃ។

ជនសង្ស័យមានឈ្មោះ នួន វ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ ត្រូវកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនបានកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្លូវឌួងងៀប៣ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។

សូមជម្រាបជូនថា ជនសង្ស័យឈ្មោះ នួន វ៉ា បានបង្កើតគណនី Facebook ក្លែងក្លាយដោយដាក់រូប និងឈ្មោះ របស់លោកមេធាវី ចៅ ប៊ុនហួន ផ្ញើសារ (Chat) ទៅគណនី Facebook ឈ្មោះ Chumteav kolsokhom Tevi ដើម្បីឆបោកប្រាក់។

ក្រោយមកទើបរឿងនេះបែកការ និងត្រូវជនរងគ្រោះប្តឹងឲ្យសមត្ថកិច្ចស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យយកទៅផ្តន្ទាទោសតាមច្បាប់តែម្តងទៅ៕(ឡុក សំរិត)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង