ស្ថានទូតអាមេរិកប្រចាំកម្ពុជា​ ប្រកាសស្វាគមន៍លោក​ Patrick Murphy​ និងគ្រួសារ​ មក​នៅ​ភ្នំពេញ​ឆាប់​ៗ​នេះ​

(ភ្នំពេញ)៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី១៥ សីហានេះ បានសម្ដែងការអបអរសាទរចំពោះ លោក Patrick Murphy ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា និងប្រកាសស្វាគមន៍លោក និងគ្រួសាររបស់លោកមកនៅភ្នំពេញ ក្នុងពេលឆាប់ៗនេះ។

ទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានសរសេរថា “សូមអបអរសាទរចំពោះលោកឯកអគ្គរដ្ឋទូត Patrick Murphy ដែលបានទទួលការយល់ព្រម ពីព្រឹទ្ធសភាសហរដ្ឋអាមេរិក និងការតែងតាំងពីលោកប្រធានាធិបតី! យើងរីករាយនឹងស្វាគមន៍លោក និងគ្រួសាររបស់លោក នៅភ្នំពេញ ក្នុងពេលឆាប់ៗនេះ”៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង