ទឹកជំនន់នៅឥណ្ឌាសម្លាប់មនុស្សជាង២៧០នាក់ហើយ១លាននាក់ភៀសខ្លួន

(ឥណ្ឌា)៖ អាជ្ញាធរឥណ្ឌាបាននិយាយនៅថ្ងៃពុធ ទី១៤ ខែសីហាថាជំនន់ទឹកភ្លៀងនិងការបាក់ដីបានសម្លាប់មនុស្សជាង២៧០នាក់នៅក្នុងប្រទេសឥណ្ឌាក្នុងខែនេះ។

រយៈពេល២សប្តាហ៍នៃការធ្លាក់ភ្លៀងរដូវវស្សាដ៏ខ្លាំងជោកជាំនេះក៏បានធ្វើឲ្យប្រជាពលរដ្ឋ១លាន​នាក់ផ្លាស់ទីលំនៅនិងផ្ទះរាប់ពាន់ខ្នងត្រូវបានបំផ្លាញនៅទូទាំងរដ្ឋចំនួន ៦។

រដ្ឋនៅភាគខាងត្បូងនៃរដ្ឋ Kerala និង Karnataka និង Maharashtra និងរដ្ឋ Gujarat នៅភាគខាងលិចស្ថិតក្នុងចំណោមតំបន់រងគ្រោះខ្លាំងបំផុតដោយទឹកជំនន់ដែលបានបំផ្លាញដំណាំក្នុងរដូវប្រាំងរាប់ពាន់ហិកតានិងផ្លូវថ្នល់រួមទាំងផ្លូវដែករងការខូចខាត។

យ៉ាងហោចណាស់មានមនុស្ស១០៥នាក់បានស្លាប់និងជាង៥០នាក់ទៀតកំពុងបាត់ខ្លួននៅក្នុងរដ្ឋ Kerala ដែលមានភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យមានការបាក់ដីជាច្រើនកន្លែងកាលពីសប្តាហ៍មុននិងបានធ្វើឲ្យមនុស្សជាង១០០នាក់ជាប់គាំងទៅណាមិនរួច។

សូមបញ្ជាក់ថា​រដូវវស្សា​ចាប់ផ្ដើមពីខែមិថុនាដល់ខែកញ្ញាគឺជាអាយុជីវិតដ៏សំខាន់មួយសម្រាប់សង្គមកសិកម្មឥណ្ឌាដែលផ្តល់ទឹកភ្លៀង៧០% ទូទាំងប្រទេសប៉ុន្តែភ្លៀងធ្លាក់ហួសកម្រិតបង្កនូវការស្លាប់ និងការបំផ្លាញ​ជារៀងរាល់ឆ្នាំផងដែរ​៕ (មាលីកា)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com