តូក្យូ៖ ជប៉ុនប្រកាសឲ្យប្រជាពលរដ្ឋជាង៣០០០០០នាក់ជម្លៀសខ្លួនចេញពីខ្យល់ព្យុះត្រូពិក

ប្រព័ន្ធផ្សព្វផ្សាយ NHK បានផ្សព្វផ្សាយថា ក្រុមអាជ្ញាធររបស់ប្រទេសជប៉ុន បានអំពាវនាវអោយប្រជាពលរដ្ឋប្រមាណជាង៣០០០០០នាក់ ជម្លៀសខ្លួនចេញពីតំបន់ភាគនិរតីនៃប្រទេសនេះ មុនពេលខ្យល់ព្យុះត្រូពិក Krosa នឹងចាប់ផ្តើមបក់បោកនៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហានេះ ។

ទីភ្នាក់ងារឧតុនិយមជប៉ុនបានប្រកាសថា ខ្យល់ព្យុះត្រូពិក Krosa នឹងបក់បោកទៅលើភាគនិរតីនៃប្រទេសជប៉ុននៅថ្ងៃព្រហស្បតិ៍នេះ ក្នុងល្បឿន១០៨គីឡូម៉ែត្រក្នុងមួយម៉ោង ដោយនាំយកទឹកភ្លៀងជាច្រើនមេទៅចាក់ស្រោចលើតំបន់ខាងលើផងដែរ ។

ទីភ្នាក់ងារអាសធាតុជប៉ុនបានអោយដឹងថា កំពស់ទឹកភ្លៀងអាចនឹងកើនឡើងដល់៣៩អ៊ីងក្នុងរយៈពេល២៤ម៉ោង នៅកោះ Shikoku និងកោះតូចៗ៤ផ្សេងទៀតក្នុងតំបន់ក្បែរខាង ខណៈដែលខ្យល់ព្យុះត្រូពិក Krosa ចូលទៅដល់តំបន់ខាងលើ ៕លីលី

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com