ពីរគ្រាប់របស់ចាន់ វឌ្ឍនាកាជួយបឹងកេត ឈ្នះឱ្យសូលទីឡូ ការប្រកួតពានសម្តេចតេជោ វគ្គ១/៤ផ្តាច់ព្រ័ត្រ

(ភ្នំពេញ)៖ ម្ចាស់ផ្ទះបឹងកេត ឈ្នះក្លិបសូលទីឡូអង្គរ ២ទល់នឹង០ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វគ្គ១/៤ផ្តាច់ព្រ័ត្រជើងទី១ ថ្ងៃពុធនេះនៅបឹងស្នោរ។

ជំនួបនេះជិតចប់តង់ទី១ទៅហើយ បឹងកេតបានបាល់ពិន័យ១១ម៉ែត្រ ហើយទីបំផុតកីឡាករ ចាន់ វឌ្ឍនាកា ក៏ធ្វើបានសម្រេចឱ្យក្រុម។ លេងតង់ទី២បានតែ៦នាទីម្ចាស់អាវលេខ១១នេះ ក៏បន្ថែមគ្រាប់ ទី២ បន្តទៀតអោយក្លិប។

ក្រុមទាំងពីរ នឹងជួបគ្នាម្តងទៀតជើងទី២ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នៅទឹកដីសៀមរាប៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com