Berlin៖ អាល្លឺម៉ង់នឹងបង្កើនការចំណាយលើវិស័យការពារជាតិ១.៤១%នៅឆ្នាំ២០២០

លោកស្រីអធិការបតីរបស់ប្រទេសអាល្លឺម៉ង់ Angela Merkel បានប្រកាសកាលពីថ្ងៃអង្គារ ទី១៣ ខែសីហានេះថា លោកស្រីនឹងជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ និងក្រសួងហិរញ្ញវត្ថុ ដើម្បីពិភាក្សាគ្នាអំពីលទ្ធភាពក្នុងការបង្កើនការចំណាយលើវិស័យការពារជាតិនៅពេលខាងមុខ ដែលនេះបើតាមការចុះផ្សាយរបស់ Reuters ។

លោកស្រី Angela Merkel បាននិយាយថា អាល្លឺម៉ង់នឹងបង្កើនការចំណាយលើវិស័យការពារជាតិក្នុងអត្រា១.៤១%នៅឆ្នាំ២០២០ខាងមុខ ដើម្បីពង្រឹងសមត្ថភាពកងកម្លាំងយោធានៃប្រទេសនេះ ។

សេចក្តីប្រកាសរបស់លោកស្រី Merkel ត្រូវបានធ្វើឡើងក្រោយពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានរិះគន់យ៉ាងខ្លាំងចំពោះប្រទេសអាល្លឺម៉ង់ ដែលបរាជ័យក្នុងការបង្កើនការចំណាយលើវិស័យការពារជាតិ ៕លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com