ជំនន់ទឹកភ្លៀងនៅឥណ្ឌា៖ ចំនួនអ្នកស្លាប់កើនដល់ជាង២០០នាក់ហើយ១,២លាននាក់ត្រូវបានជម្លៀស

(ឥណ្ឌា)៖ ចំនួនអ្នកបាត់បង់ជីវិតដោយសារជំនន់ទឹកភ្លៀងរដូវវស្សាក្នុងប្រទេសឥណ្ឌាបានកើនឡើងជាង២០០នាក់ហើយគិតមកដល់ថ្ងៃពុធនេះខណៈដែលភ្លៀងធ្លាក់ខ្លាំងនៅបន្តបង្អុរនៅតាមតំបន់មាត់សមុទ្រក្នុងភាគខាងលិច និងខាងត្បូងប្រទេសឥណ្ឌា។

រហូតមកដល់ពេលនេះ អាជ្ញាធរបានជម្លៀសមនុស្សប្រហែល១លាន២សែននាក់ហើយទៅកាន់ជំរំស្នាក់នៅបណ្ដោះអាសន្ន។

​គួរបញ្ជាក់ថាភ្លៀងធ្លាក់រដូវវស្សាមានសារៈសំខាន់ណាស់ដើម្បីបំពេញការផ្គត់ផ្គង់ទឹកនៅក្នុងប្រទេសឥណ្ឌាដែលរងគ្រោះដោយភាពរាំងស្ងួតប៉ុន្តែភ្លៀងធ្លាក់ខ្លាំងហួសកម្រិតតែងតែឆក់យកជីវិតមនុស្សរាប់រយនាក់នៅទូទាំងប្រទេសឥណ្ឌាជារៀងរាល់ឆ្នាំ៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com